កម្ពុជា-អង់គ្លេស ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាកិច្ចសហការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ
ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដូមីនីក វីលៀមស៍ ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេស ប្រចាំកម្ពុជា នៅទីស្តីការក្រសួង។
ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ចំពោះទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកអង់គ្លេស HMS SPEY (P234) ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលរួមចំណែកដល់ការពង្រឹងនូវចំណងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ក៏ដូចជាកិច្ចសហការក្នុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ៕