**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន

បណ្ឌិត យង់ ពៅ៖ កម្ពុជាបានរួមចំណែកថែរក្សាសន្តិភាពពិភពលោក ដែលជាធាតុស្នូលនៃសណ្ដាប់ធ្នាប់ពិភពលោក និងក៏ជាអំណាចទន់ (Soft Power) នៃនយោបាយការបរទេសបច្ចុប្បន្ន

ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មអង្គការសហប្រជាជាតិ និងក្រសួងការពារជាតិ បានចាត់បញ្ជូនសម្ភារៈមធ្យោបាយគ្រឿងបំពាក់ វិស្វកម្មធុនធ្ងន់ ២២គ្រឿង ទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល តាមការស្នើសុំបន្ថែមពីអង្គការសហប្រជាជាតិ ក្នុងបេសកកម្ម MINUSCA សម្រាប់កងកម្លាំងបន្ថែមចំនួន២៥ លើជំនាញវិស្វកម្ម ដែលបានបញ្ជូនរួចហើយមកហើយពីពេលកន្លងទៅនេះ។ នេះមិនមែនជាលើកទីមួយ ហើយក៏ពុំមែនជាលើកចុងក្រោយនោះដែរ ដែលប្រទេសកម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ទៅកាន់បរទេស ដើម្បីចូលរួមនៅក្នុងដំណើរការថែរក្សានិងកសាងសន្តិភាពសម្រាប់បណ្ដាប្រទេស ដែលមានតម្រូវការជំនួយពីអង្គការសហប្រជាជាតិនិងសមាជិកនៃអង្គការពិភពលោកនេះ។

រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់អាទិភាពទៅលើគោលការណ៍សន្តិភាពនិយម ដែលជាគោលការណ៍គ្រឹះនៃការអភិវឌ្ឍប្រទេស ក៏ដូចជាជំហរដ៏ចម្បងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ពិសេសនយោបាយការបរទេសរបស់ខ្លួននោះ ជានិច្ចកាលតែងតែបានរួមចំណែកក្នុងបេសកកម្ម ស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ទៅតាមលទ្ធភាពជាក់ស្ដែងរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ជាការពិតណាស់ ប្រមុខដឹកនាំកម្ពុជាពិតជាយល់យ៉ាងច្បាស់អំពីទុក្ខលំបាកនៃប្រទេសដែលទទួលរងគ្រោះដោយសារតែសង្គ្រាម និងភាពស្រេកឃ្លានសន្តិភាពរបស់ប្រជាជននិងប្រទេសទាំងនោះ ដែលកំពុងទទួលរងគ្រោះនាពេលបច្ចុប្បន្ន ព្រោះកម្ពុជាធ្លាប់បានទទួលរងគ្រោះដោយសារសង្គ្រាមស៊ីវិល និងធ្លាប់ជាប្រទេសដែលមហាអំណាចយកធ្វើជាទីលានសាកអនុភាពសព្វាវុធ និងជាសមរភូមិមនោគមវិជ្ជាអស់រាប់ទសវត្សរ៍មកហើយនោះ។

នៅក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងតែបានខិតខំចូលរួមអស់ពីលទ្ធភាព ដើម្បីបញ្ជូនកងកម្លាំងកម្ពុជាទៅក្នុងបេសកកម្មថែរក្សា និងស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានា ដែលកំពុងទទួលរងគ្រោះដូចអ្វីដែលកម្ពុជាធ្លាប់ជួបប្រទះនាអតីតកាល។

ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ដែលធ្លាប់ជាអ្នកខិតខំស្វះស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិ ពិតជាអាចជ្រួតជ្រាបអំពីគុណតម្លៃនៃសន្តិភាព និងវិបុលភាពនៃសង្គមជាតិ នៅក្រោយអវត្តមាននៃសង្គ្រាម។

នៅក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីក្រោមការដឹកនាំរបស់សម្ដេចតេជោ និងបន្តមកដល់សម្ដេចធិបតី ពិតជាមានឆន្ទៈនៅក្នុងការរួមចំណែកស្វះស្វែងរកសន្តិភាពជូនបណ្ដាប្រទេសនានាលើពិភពលោក ដោយឈរលើគោលជំហរមនុស្សធម៌ជាសាកលផង ក៏ដូចជាស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (មាត្រា៥៣ វាក្យខណ្ឌទី៤) ផងដែរ ដែលបានចែងថា «ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌ នៃសំណូមពររបស់អង្គការសហប្រជាជាតិ។»

ប្រការនេះបានសបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជាដែលពីអតីតកាលធ្លាប់រងគ្រោះ និងធ្លាប់ទទួលបានការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពនោះ ពិតជាបានងើបឈរឡើងវិញក្នុងជំហរដ៏រឹងមាំនៅក្នុងការអភិវឌ្ឍនិងកសាងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាដែលធ្លាប់តែជាប្រទេសដង្ហើយរកការជួយទំនុកបម្រុង ដើម្បីទទួលបាននូវសន្តិភាពនៅដំណាក់កាលដំបូងនោះ បានក្លាយខ្លួនទៅជាតួអង្គដ៏សំខាន់នៅលើឆាកអន្តរជាតិ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់បណ្ដាប្រទេសនានាលើពិភពលោក នៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ប្រមុខដឹកនាំកម្ពុជាតែងតែបានបង្ហាញអំពីជំហរគាំទ្រទៅលើដំណោះស្រាយបញ្ហាអន្តរជាតិ និងបញ្ហាផ្ទៃក្នុងរបស់បណ្ដាប្រទេសនានា ដោយផ្អែកលើគោលការណ៍សន្តិវិធី និងសន្តិភាពនិយម ចៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហា ហើយនេះក៏ជាផ្នែកមួយនៃការជំរុញអំណាចទន់ (Soft Power) នៅក្នុងនយោបាយការបរទេសរបស់កម្ពុជានៅក្នុងកិច្ចការអន្តរជាតិផងដែរ។

ចំណែកឯការចូលរួមនៅក្នុងដំណើរការកសាងសន្តិភាពសម្រាប់បណ្ដាប្រទេសនានា តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពនៅក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិនេះ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនត្រឹមតែមានជំហរនៅលើវោហាសាស្ត្រការទូតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាសកម្មភាពជាក់ស្ដែងថែមទៀតផង ដែលជាការបញ្ជាក់អំពីភាពប្រាកដប្រជារបស់កម្ពុជានៅក្នុងជំហរសន្តិភាពនិយម៕

អត្ថបទដែលជាប់ទាក់ទង