**រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងវាយតម្លៃជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥**អ.ដ.ក. ដោះស្រាយបញ្ចប់វិវាទពាក់ព័ន្ធកិច្ចសន្យាខ្ចីប្រាក់មួយដែលអូសបន្លាយរយៈពេល ១០ ឆ្នាំ**រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានដាក់អន្ទាក់ជាដាក់ទណ្ឌកម្មនានា សម្រាប់ប្រធានាធិបតីជាប់ឆ្នោត Donald Trump**ក្រុមហ៊ុន Apple កំពុងប្រឈមមុខនឹងការផាកពិន័យ ក្រោម បទចោទប្រកាន់ប្រឆាំងនឹងការអនុវត្តផ្ដាច់មុខនៅលើ App Store នៅចក្រភពអង់គ្លេស**តម្លៃអង្ករបាក់៥ ភាគរយរបស់វៀតណាមបានធ្លាក់ចុះមកត្រឹម៤៣៤ ដុល្លារក្នុងមួយតោន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល៤ ឆ្នាំ**លោក ដូណាល់ ត្រាំថា លោកនឹងជួបលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងលឿនបំផុត បន្ទាប់ពីលោកចូលកាន់តំណែងជាផ្លូវការនៅសប្ដាហ៍ក្រោយ**ក្រសួងការងារ ស្នើឱ្យនិស្សិតអាហារូបករណ៍អឺរ៉ាស្មូសផ្លឹស ខិតខំសិក្សាក្រេបចំណេះដឹងពីប្រទេសបារាំង ដើម្បីក្លាយជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ជាតិ**ជប៉ុនជូនដំណឹងស្តីពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ វាយប្រហារភាគនិរតីនៃប្រទេស**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត សាធារណរដ្ឋអ៊ីស្លាមអុីរ៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតគណៈកម្មការស្រាវជ្រាវនិងអភិវឌ្ឍន៍**សមាជិក ប.ស.ស. ដែលជាបុគ្គលិក កម្មករ និយោជិត និងអ្នកបម្រើក្នុងផ្ទះដែលកំពុងបម្រើការងារនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសគឺអាចមានសិទ្ធិស្នើសុំប្រាក់បំណាច់ប្រចាំថ្ងៃ៧០%**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ឆ្នាំ២០២៤ ក្រុមការងារតាមដានទំព័រហ្វេសប៊ុក ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង បានទទួលដោះស្រាយ និងឆ្លើយតបចំនួន ៣៦០គណនី**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋាននីតិកម្ម ត្រូវយកចិត្តទុកដាក់បំពេញការងារ ដោយស្មារតីកាន់តែបុរេសកម្ម**ឆៀកចល័ត នៅខេត្តព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ១៧ កមរា**សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន

រដ្ឋមន្ត្រីអប់រំ៖ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្តរវាងកម្ពុជា-កូរ៉េ នឹងជួយពង្រឹងប្រទេសទាំងពីរបង្កើតអនាគតមួយ ដែលមានភាពល្អប្រសើរ សម្រាប់ប្រជាជន និងប្រទេសទាំងមូល

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ តំណាងស្ថានទូត និងភាគីពាក់ព័ន្ធ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ចំពោះការប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េនេះឡើង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងធ្វើឱ្យពិធីនេះកាន់តែមានភាពវិសេសវិសាលថែមមួយកម្រិតទៀត កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសចំពោះឆ្នាំ២០២៤នេះ ដែលសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅប្រទេសកូរ៉េនាពេលកន្លងទៅ បានធ្វើឱ្យមិត្តភាព និងការសហការគ្នាកាន់តែមានភាពរឹងមាំបន្ថែមទៀត។ ប្រទេសកូរ៉េ បាននិងកំពុងបន្ត ជួយគាំទ្រមកប្រទេសកម្ពុជាលើវិស័យជាច្រើន ដូចជាវិស័យ នយោបាយ វិស័យសេដ្ឋកិច្ច វិស័យវប្បធម៌ ដែលនាំឱ្យអាជីវកម្ម និងការវិនិយោគនៅប្រទេសកម្ពុជាមានភាពរីកចម្រើន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ការគ្រប់គ្រងធនធានទឹក សុខាភិបាល ការអភិវឌ្ឍន៍នៅតំបន់ជនបទ និងគុណភាពអប់រំ ដូចជាការផ្តល់អាហារូបករណ៍ជាដើម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះពិធីបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងភាគីពាក់ព័ន្ធនៃប្រទេសកូរ៉េទាំងអស់ ដែលបានសហការ និងជួយគាំទ្រមកលើប្រទេសកម្ពុជានាពេលកន្លងមក។ ប្រទេសកម្ពុជា និងប្រទេសកូរ៉េ បានកសាងទំនាក់ទំនងមិត្តភាពដ៏រឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។

ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ បានឈានដល់ដំណាក់កាលថ្មីមួយជាមួយនឹងការធ្វើឱ្យប្រសើរឡើងដល់ភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងសេអ៊ូល ខែឧសភាកន្លងទៅនេះ។ ភាពជាដៃគូនេះត្រូវបានពង្រឹងដោយអន្តរកម្មកម្រិតខ្ពស់ដែលកំពុងអនុវត្តបន្ត និងការខិតខំប្រឹងប្រែងរួមគ្នារវាងប្រទេសទាំងពីរនៅក្នុងគម្រោងអភិវឌ្ឍន៍។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសកូរ៉េ មកលើប្រទេសកម្ពុជាក្នុងវិស័យមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងទឹក សុខាភិបាល និងការអប់រំ ក៏ដូចជាបានលើកឡើងពី ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ដែលមានភាពរីកចម្រើន និងរឹងមាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូបន្តរវាងប្រទេសទាំងពីរ នឹងជួយពង្រឹងប្រទេសទាំងពីរឱ្យកាន់តែមានភាពស្និទ្ធស្នាល និងបង្កើតអនាគតមួយដែលមានភាពល្អប្រសើរ សម្រាប់ប្រជាជន និងប្រទេសទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង