ឯកឧត្តម ប៉ុល លឹម អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងក្រុងបាត់ដំបង និងស្រុកសង្កែ
ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ (ខេត្តបាត់ដំបង សៀមរាប ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ) ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលឃុំ សង្កាត់ អាជ្ញាធរក្រុងបាត់ដំបង និងអាជ្ញាធរស្រុកសង្កែ ខេត្តបាត់ដំបង សរុបចំនួន៣១៨នាក់។
ពិធីសំណេះសំណាលនេះ រៀបចំឡើងដើម្បីពង្រឹងការអនុវត្តមុខងារតំណាងឱ្យមានគុណភាព តម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព ការផ្សព្វផ្សាយសកម្មភាពរបស់ព្រឹទ្ធសភា ការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៅថ្នាក់ក្រោមជាតិ ការផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន ការអនុវត្តតួនាទី ភារកិច្ចក្នុងការអនុវត្តច្បាប់ និងការផ្តល់សេវាសាធារណៈ៖ ១-ការងារស្ថិតិប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) ការផ្លាស់ចេញ-ចូល ២-ការងារអត្រានុកូលដ្ឋាន និងការកែតម្រូវអក្ខរាវិរុទ្ធ ៣-ការងារធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ៤-ការងារមូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់៥-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាព (មាន៧ចំណុច) និង៦-បញ្ហាផ្សេងៗ៕