ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតអបអរសាទរ ជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន (០១ តុលា ឆ្នាំ១៩៤៩ – ០១ តុលា ឆ្នាំ២០២៤)។