**រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ ដើម្បីធានាឱ្យប្រជាកសិករ ទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព**ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ អញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី១០ នៅវត្តព្រះធាតុបាស្រី**ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ**រដ្ឋមន្រ្តីអប់រំ លើកទឹកចិត្តឱ្យបេក្ខជនប្រឡងបាក់ឌុបទាំងអស់ ខិតខំរំលឹកមេរៀន និងគោរពបទប្បញ្ញត្តិឱ្យបានខ្ជាប់ខ្ជួន**ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន៖ មូលហេតុ ដែលនាំឱ្យសិស្សប្រឡងបាក់ឌុប ជ្រើសរើសថ្នាក់វិទ្យាសាស្ត្រតិចជាង ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយសារកំណែទម្រង់**សម្ដេចធិបតី លើកទឹកចិត្តដល់សមាគមសម្ព័ន្ធខ្មែរ-ចិន​នៅកម្ពុជា​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ជាពិសេសខេត្តភាគឦសាន**ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ**គម្រោងចំនួន៣០បន្ថែម ទទួលបានការលើកទឹកចិត្តពី «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនគណៈអភិបាលក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន លើកការងារបោនសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៦**ក្រសួងការងារ អំពាវនាវដល់បងប្អូនកម្មករនិយោជិត ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ**ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ សម្រាប់អាណត្តិទី១**រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការប្រកាសកាលបរិច្ឆេទ នៃការបោះឆ្នោតលើកទី១ ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ**សម្ដេចធិបតី៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា រួមចំណែកលើកកម្ពស់វិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃនៅកម្ពុជា**ឯកឧត្តម វង សូត ចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ នៅវិទ្យាល័យ ហេង សំរិន ចក**មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះពិនិត្យនិងវាយ តម្លៃ ផលប៉ះពាល់ដំណាំស្រូវដែលខូចខាតដោយសារទឹកជំនន់ នៅក្នុង ខេត្តក្រចេះ**ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បន្តជួយដល់គ្រួសារអតីតអ្នករួមការងារនាសម័យរដ្ឋកម្ពុជា**កងទ័ពស៊ូដង់បើកការវាយលុកដ៏ធំនៅក្នុងរដ្ឋធានី Khartoum**ក្រុមហ៊ុនធានារ៉ាប់រងឥណ្ឌាប្តឹង Telegram

គណៈរដ្ឋមន្ត្រីអនុម័តគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគនិងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ២៣គម្រោង សម្រាប់ ឆ្នាំ២០២៤-២០២៩

ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៧ កញ្ញានេះ ក្រោមអធិបតភាពសម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តគម្រោងវិនិយោគ កិច្ចព្រមព្រៀងវិនិយោគនិងលិខិតធានារបស់រាជរដ្ឋាភិបាល សម្រាប់ការវិនិយោគគម្រោងវិស័យអគ្គិសនី ចំនួន ២៣គម្រោង សម្រាប់ ឆ្នាំ២០២៤-២០២៩ ។

គម្រោងវិនិយោគវិស័យអគ្គិសនីចំនួន ២៣គម្រោង សម្រាប់ឆ្នាំ២០២៤-២០២៩ ធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមខ្វះប្រភពអគ្គិសនី ដោយសារការផ្លាស់ប្តូរសភាពការណ៍នៃការអភិវឌ្ឍគម្រោងប្រភពអគ្គិសនីដែលបានគ្រោងទុក។ គម្រោងអភិវឌ្ឍវិស័យអគ្គិសនីទាំង ២៣គម្រោង ខាងលើនេះមាន៖ គម្រោងថាមពលពន្លឺព្រះអាទិត្យ ចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ ចំនួន ៦គម្រោង គម្រោងជីវម៉ាស (Biomass) ផ្តុំជាមួយថាមពលពន្លឺព្រះអាទិត្យ ចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន (LNG) ចំនួន ១គម្រោង គម្រោងវារីអគ្គិសនី ចំនួន ១គម្រោង និងគម្រោងស្ថានីយស្តុកថាមពល ចំនួន ២គម្រោង។ ក្នុងគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣ខាងលើ មានគម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនី ចំនួន ២១គម្រោង ដែលមានអានុភាពសរុប ៣ ៩៥០មេហ្គាវ៉ាត់ និងមានគម្រោងអភិវឌ្ឍស្ថានីយស្តុកថាមពល ចំនួន ២គម្រោង ដែលមានអានុភាព ២ ០០០មេហ្គាវ៉ាត់។

គម្រោងវិនិយោគទាំង ២៣គម្រោងខាងលើ មានទុនវិនិយោគ សរុបចំនួន ៥ ៧៩០លានដុល្លារអាម៉េរិក។ តាមការពិនិត្យ និងវិភាគលើលក្ខណៈបច្ចេកទេស សេដ្ឋកិច្ច និងសង្គម ការអភិវឌ្ឍគម្រោង ២៣ខាងលើ មានផលប្រយោជន៍ចំពោះព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញប្រភពអគ្គិសនីឱ្យបានគ្រប់គ្រាន់និងទាន់ពេលតាមកំណើននៃតម្រូវការអគ្គិសនីដែលកើនឡើង ផ្តល់ប្រភពអគ្គិសនីដល់ប្រព័ន្ធបណ្តាញជាតិ ដើម្បីអាចធ្វើការផ្គត់ផ្គង់អគ្គិសនីមួយដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យ ដល់អ្នកប្រើប្រាស់គ្រប់ប្រភេទនៅគ្រប់ទីកន្លែងនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងទាំងនេះ នឹងជួយពង្រឹងសន្តិសុខថាមពលនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពល និងបង្កើនការអភិវឌ្ឍប្រភពថាមពលក្នុងស្រុកបង្កើនការអភិវឌ្ឍថាមពលស្អាត ដែលរួមមាន ថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ថាមពលជីវម៉ាស ថាមពលវារីអគ្គិសនី ឱ្យបានជាអតិបរមា ដោយរក្សាភាពអាចទុកចិត្តបាន និងតម្លៃសមរម្យ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យនៅដដែល ដើម្បីឈានទៅសម្រេចគោលដៅវិស័យថាមពលឆ្នាំ២០៣០ ឱ្យមានប្រភពថាមពលស្អាតយ៉ាងតិច ៧០% នៅក្នុងប្រភពថាមពលក្នុងស្រុកសរុប និងចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវគោលដៅបរិស្ថានរបស់កម្ពុជានិងការប្តេជ្ញាចិត្តជាសកលរបស់កម្ពុជាក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

គម្រោងនេះ នឹងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ជាពិសេសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង នៅក្នុងដំណាក់កាលសាងសង់ ដំណើរការ និងថែទាំ នាំមកនូវបច្ចេកវិទ្យាថ្មី ទំនើប រួមជាមួយការបណ្តុះបណ្តាលនៅនឹងកន្លែង ជួយបង្កើនសមត្ថភាព ជំនាញរបស់កម្មករនិយោជិតកម្ពុជា តាមរយៈការអនុវត្តផ្ទាល់នៅមូលដ្ឋាន។ ជាពិសេសរដ្ឋនឹងទទួលបានចំណូលពន្ធពីគម្រោងវិនិយោគទាំង ២៣គម្រោង ដែលរួមមាន ពន្ធលើប្រាក់ចំណូល ពន្ធបន្ថែមលើការបែងចែកមុនពន្ធកាត់ទុកលើការប្រាក់ និងពន្ធកាត់ទុកលើការបែងចែកភាគលាភ ក្នុងរយៈពេលនៃប្រតិបត្តិការគម្រោងតាមកិច្ចព្រមព្រៀង៕

អត្ថបទដែលជាប់ទាក់ទង