ឯកឧត្តមបណ្ឌិត តុប នេត អញ្ជេីញចូលរួមក្នុងពិធីដាក់បិណ្ឌវេនទី១០ ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ស្រុកស៊ីធរកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល និងលោកជំទាវ បានដឹកនាំក្រុមការងារចុះជួយឃុំទាំង១១ អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌ វេេទយ្យទាន និងទេយ្យវត្ថុប្រគេនព្រះសង្ឃចំនួន ៥៣អង្គ តំណាង ៥៣វត្ត ក្នុងបរិវេណវត្តព្រៃដេីមថ្នឹងខាងជេីង ឃុំព្រៃដេីមថ្នឹង ស្រុកស៊ីធរកណ្តាល។
ក្នុងពិធីនេះ ក៏មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម អនុប្រធានទី១ ចុះជួយមូលដ្ឋានស្រុកស៊ីធរកណ្តាល ឯកឧត្ដម លោកជំទាវ ដែលជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១១ ព្រមទាំងក្រុមការងារលេខាធិការដ្ឋាន, ក្រុមការងារយុវជន, ក្រុមការងារចល័ត, និងក្រុមការងារចលនាស្រ្តី ព្រមទាំងប្រជាពលរដ្ឋជាច្រេីនផងដែរ ៕