**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

ក្រសួងការពារជាតិ ចុះ MOU ជាមួយក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍន៍ និងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ

ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដោយទទួលបានការអនុញ្ញាតពី នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនឯកជនឥណ្ឌា ប៉ូលី បាយអូនិក វើលដ៍ ឯ.ក ដែលជាក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍនិងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ និងឈានឆ្ពោះទៅដល់ការបង្កើតបាននូវបណ្ដុំនៃក្រុមហ៊ុននវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតផងដែរ។

ក្រោមកិច្ចសហការនេះ មិនកំណត់ត្រឹមនាយទាហានក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក៏ប៉ុន្តែនាយទាហានក្នុងជំនាញអភិវឌ្ឍន៍ទូទាំងកងយោធពលខេមរភូមិន្ទដែលពាក់ព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ពិកិច្ចសហការនេះ ដូចជា អាចចូលរួមអនុវត្តគម្រោងពិតៗជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបានការបណ្តុះបណ្តាលជំនាញកសិកម្មការគ្រប់គ្រងមន្ទីរពិសោធន៍ពូជដំណាំ-សត្វ-រុក្ខជាតិ ទទួលបានការធ្វើកសិកម្មកិច្ចសន្យា ជំនាញគ្រប់គ្រងកសិដ្ឋានធំៗ ជាដើម លក្ខខណ្ឌទាំងនេះនឹងផ្ដល់ឱកាសឱ្យនាយទាហានក្រេបយកចំណេះជំនាញ និងបទពិសោធន៍ពីអ្នកជំនាញរបស់ក្រុមហ៊ុន បែបនេះ អាចជួយបង្កើនទេពកោសល្លដល់កងទ័ពលើផ្នែកសិកម្ម ជាពិសេសបច្ចេកវិទ្យាកសិកម្មឈានមុខ ដែលពិភពលោកបាននឹងកំពុងអនុវត្ត ប្រកបដោយនិរន្តភាព និងចីរភាព។

បើតាមឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានថ្លែងថា៖ «នាយកដ្ឋានអភិវឌ្ឍន៍ មានទស្សនៈវិស័យជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មកងទ័ព សំដៅធ្វើឱ្យអង្គភាពមួយមានផលិតមួយ ស្របតាមគោលនយោបាយ ភូមិមួយ ផលិតផលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចការអភិវឌ្ឍន៍ជាដំណើរវែងឆ្ងាយ មិនអាចសម្រេចបានតែមួយថ្ងៃទេ បើទោះបីវាជារឿងពិបាក ក៏ប៉ុន្តែនាយកដ្ឋានត្រូវតែពុះពារធ្វើឱ្យបានសម្រេច ការណ៍នេះ នាយកដ្ឋានមិនអាចដើរតែម្នាក់ឯងឡើយ ដូចនេះត្រូវការចាំបាច់ណាស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ»។

លោកបានបន្តថា «ភាពជាដៃគូរបស់យើងខ្ញុំ ជាមួយក្រុមហ៊ុន ប៉ូលីបាយអូនិក វើលដ៍ ឯ.ក នឹងផ្ដល់ឱ្យទាហានយើងអាចពង្រីកចំណេះដឹងរបស់ពួកគេលើវិស័យកសិកម្ម និងបច្ចេកទេសកសិកម្មទីផ្សារផលិតផលកសិកម្មតាមរយៈការជំរុញវិស័យកសិ-ឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ កសិកម្មកិច្ចសន្យា ដែលនឹងចូលរួមបង្កើនផលិតផលជាតិ និងជួយសម្រួលបានមួយផ្នែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្នែកទីផ្សារ និងជាច្រើនទៀត ជាជំហានៗតាមផែនការដែលយើងបានឯកភាពគ្នា»។

នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ បានមានមតិបូកសរុប និងផ្ដាំផ្ញើដល់នាយកដ្ឋានអភិវឌ្ឍន៍បាននិងកំពុងតែដើរលើផ្លូវត្រឹមត្រូវលើវិស័យកសិកម្ម បើផ្អែកតាមតួនាទីភារកិច្ចរបស់នាយកដ្ឋាន មួយវិញទៀត ប្រសិនបើយើងក្រឡេកមើលប្រទេសជិតខាង តួយ៉ាងព្រះរាជាណាចក្រថៃឡង់ដ៍ កងទ័ពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្មតាមរយៈការបង្កើតតំបន់កសិកម្មគំរូ និងបង្ហាត់បង្ហាញ កែប្រែទីស្ថានដីគ្មានគុណភាពកសិកម្មទៅជាតំបន់កិសកម្មចម្រុះ តំបន់កសិទេសចរ គ្រប់អង្គភាពទ័ពទាំងអស់នៅក្នុងប្រទេសថៃ សុទ្ធតែមានជំនាញកសិកម្មនិងតំបន់កសិកម្មធំៗទំនើប។
«ចំណែកប្រទេសវៀតណាម ក៏ដូចគ្នានឹងប្រទេសថៃដែរ ចំណូលពីវិស័យកសិកម្មកងទ័ពប្រជាជនវៀតណាម បានចូលរួមចំណែកមួយផ្នែកដល់ ផលិតផលក្នុងសរុបរបស់ប្រទេសគេ ជាពិសេសការកែច្នៃលើផលិតផលវារីវប្បកម្ម។ ប្រទេសទាំងពីរនេះ ក៏ធ្លាប់ទទួលយកសិក្ខាកាមពីនាយកដ្ឋានអភិវឌ្ឍន៍ ទៅបណ្តុះបណ្តាលលើវិស័យកសិកម្មផងដែរ។ ឆ្ងាយពីប្រទេសយើងបន្តិច ក៏ប៉ុន្តែស្ថិតនៅក្នុងទ្វីបអាស៊ីដូចគ្នា ផ្អែកតាមប្រវត្តិសាស្ត្រ ការលេចឡើងនៃភាពរីកចម្រើនវិស័យឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោករបស់សាធារណរដ្ឋប្រជាមានិតចិនដូចដែលយើងបានដឹង និងឃើញសព្វថ្ងៃនេះក៏ងើបចេញពីការពង្រឹងវិស័យកសិកម្មនេះជាមុនផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ មាស ថង។

នាយឧត្តមសេនីយ៍ មាស ថង បានលើកឡើងថា ពិធីចុះអនុស្សារណៈរវាងនាយកដ្ឋានអភិឌ្ឍន៍ និងក្រុមហ៊ុនប៉ូលីបាយអូនិក នាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ប្រសើរមួយបង្ហាញពីកិច្ចសហការរវាងកងទ័ព និងវិស័យឯកជន ឆ្ពោះទៅរកការរួមបញ្ចូលគ្នាដើម្បីបង្កើនផលិតផលជាតិ និងពង្រីកទីផ្សារតាមរយៈការជំរុញពីកសិកម្មទៅជាកសិ-ឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងប្រទេស និងនាំចេញ។
ដូចនេះ នាយឧត្តមសេនីយ៍ មាស ថង បានស្នើដល់ដៃគូទាំងពីរសូមសហការគ្នាជិតស្និទ្ធធ្វើការផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍កសិកម្ម ជំរុញផលិតភាពផលិតកម្មកសិកម្មកងទ័ព និងពង្រីកការធ្វើកសិកម្មកិច្ចសន្យា និងប្រមូលទិញមកវិញ។ នាយឧត្តមសេនីយ៍ ជឿជាក់យ៉ាងមុតមាំថា កិច្ចការងារនេះទទួលបានជោគជ័យនឹងផ្តល់នូវផ្លែផ្កាជាប្រយោល ០៤យ៉ាង ទី១៖ មូលធនមនុស្ស ទី២៖ ដៃគូយុទ្ធសាស្ត្រ ទី៣៖ ទីផ្សារ និងទី៤៖ សេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង