**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ សាលាដែលមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា លទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រសិនបើសាលាណាមួយ មានសិស្សមានអត្រានិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នោះនឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានរៀបចំស្ដង់ដារសាលាររៀនគំរូ ដោយផ្ដោតលើកកត្តាជាច្រើនដូចជា កត្តាដឹកនាំសាលារៀន ការគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀន ការជួយគាំទ្រ ការសហការរបស់មាតាបិតាដែលនឹងនាំមកលទ្ធផលរបស់សិស្ស។

ឯកឧត្ដមបា បន្ដថា «ដូច្នេះក្នុងការរៀបចំស្ដង់ដារសាលារៀន គឺយកលទ្ធផលរបស់សិស្ស ពិសេសផ្ដោតលើសាលាដែលបាននិទ្ទេស A ច្រើនជាងគេ ឬ A B C បាន៣០ភាគរយ ឬច្រើនជាងនេះ នោះក្រសួងអប់រំ នឹងយកសាលានោះជាសាលារៀនគំរូ ចំណែកកត្តាផ្សេងៗទៀតជាកត្តារួមផ្សំ»។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា ចំពោះសាលារៀននៅតាមទីជនបទ មិនបាននិទ្ទេស A B C ប៉ុន្ដែក្នុងអត្រាដែលសិស្សជាប់ចន្លោះពី៨០-៩៥ភាគរយ ក្រសួងអប់រំនឹងទទួលស្គាល់ជាសាលារៀនគំរូផងដែរ។ យ៉ាងណាមិញសាលាដើមឬស ជាវិទ្យាល័យមួយដែលបង្រៀនពេញមួយថ្ងៃ (២ពេល) មានការចូលរួមពីមាតាបិតា និងការចូលរួមពីនាយកសាលា ដែលជានាយកល្អ។ សាលារៀនដើមឬសជាសាលាររៀនគំរូ ដោយមានគ្រប់ស្ដង់ដារទាំងអស់រួមមាន ទាំងការរៀន ការបង្រៀន ការចូលរួមពីមាតាបិតាជាដើម។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បញ្ជាក់ថា «ដើម្បីលើកទឹកចិត្តឲ្យសាលាផ្សេងៗប្រឹងប្រែង និងទទួលស្គាល់ជាសាលារៀនគំរូ និងទទួលបានពានរង្វាន់ជាសាលារៀនគំរូ ក្រសួងអប់រំ នាឆ្នាំនេះបានប្រកាសទទួលស្គាល់សាលាចំន ួន១២០ ជាសាលារៀនគំរូ ហើយឆ្នាំក្រោយយើងនឹងវាយតម្លៃ។ ដូច្នេះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនឹងប្រើប្រាស់សម្រាប់វាយតម្លៃ ជាសាលារៀនគំរូ សម្រាប់ប្រកាសនូវខែមីនា ឬមេសា ឆ្នាំ២០២៥ខាងមុខនេះ»៕

អត្ថបទដែលជាប់ទាក់ទង