ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយ ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពផលប៉ះពាល់បង្កឡើងពីទឹកជំនន់តាមបណ្តោយស្ទឹងជីក្រែង ស្ថិតក្នុងភូមិសាស្ត្រឃុំជីក្រែង ខេត្តសៀមរាប។