**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺចំពោះការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យម្នាក់ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជនចំពោះការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យម្នាក់ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ចំពោះករណីនេះកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១០:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងម៉ូតូកង់បី ( ផាសអាប់ ) ម៉ាក BAJAJ ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 1Q-2839 បើកបរដោយឈ្មោះហុិន មោង ភេទប្រុស និង ម៉ូតូម៉ាក SCOOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GB-4785 បើកបរដោយឈ្មោះ ហូ សាលីន ភេទស្រី នៅចំណុចមុខផ្សារទំនើបស៊ូភើស្ទ័រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បណ្តាលឱ្យអ្នកបើកបរ SCOOPY រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកអ្នកបើកបរម៉ូតូកង់បី ( ផាសអាប់ ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។

ក្រោយកើតហេតុមន្រ្តីនគរបាលចរាចរណ៍បានចុះទៅវាស់វែងត្រួតពិនិត្យប្រមូលព័ត៌មាននៅកន្លែងកើតហេតុ តាមការងារជំនាញបន្ទាប់មកសមត្ថកិច្ចបាននាំអ្នកបើកបរម៉ូតូកង់បី (ផាសអាប់) មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី។ចំណែកជនរងគ្រោះបន្ទាប់មកត្រូវបានក្រុមគ្រួសារនាំចេញពីមន្ទីរពេទ្យកាល់ម៉ែតហើយដឹកបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម បន្ទាប់មកបានទទួលមរណភាពនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះអ្នកបើកបរម៉ូតូកង់បី ( ផាសអាប់ ) ត្រូវបានមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវរួចហើយ ទន្ទឹមនោះអ្នកបើកម៉ូតូកង់បីក៏ត្រូវបានលោក កី ម៉ានេរ៉ា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលកែប្រែទី១ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៤មកម្លេះ៕

អត្ថបទដែលជាប់ទាក់ទង