**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

 សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអ្នកប្រកបមុខរបរធាក់ស៊ីក្លូ ជាង៣០០នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនលោកតា លោកអ៊ុំ លោកពូ ដែលជាសមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ក្នុងរាជធានីភ្នំពេញ។
ពិធីនេះបានប្រព្រឹត្ដទៅនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្នុងសង្កាត់អូបែកក្អម រាជធានីភ្នំពេញ។

សមាជិកសកម្មនៃមូលនិធិស៊ីក្លូចំនួន ២៩៤នាក់មានអាយុ ចាប់ពី៣០ឆ្នាំរហូតដល់អាយុ៨០ឆ្នាំឡើង។ ដោយក្នុងនោះ អាយុ ៨០ឆ្នាំឡើង មានចំនួន រហូតដល់ទៅ១២នាក់។ សមាជិកសកម្មរបស់មូលនិធិស៊ីក្លូ មានទីតាំងស្នាក់នៅមានចំនួន ០៩ទីតាំង ដែលស្នាក់នៅច្រើន រួមមាន៖ ផ្សារកណ្ដាល ផ្សារចាស់ រោងកុនអង្គរ ផ្ការាំទឹករាំ វត្ដឧណ្ណាលោម ម្ដុំហ្សាលឌីហ្គោល ផ្សារឌុយមិច វត្ដកោះ និងផ្សារធំថ្មី។

ស្របក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចុះជួបសំណេះសំណាល និងផ្តល់ជូននូវអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីចែកជូនលោកតា លោកអ៊ុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលអំណោយដ៏ថ្លៃថ្លានេះរួមមាន៖ ដោយក្នុងម្នាក់ៗទទួលបាន៖ បាយប្រអប់ បង្អែមនំចាក់ ក្រចាន់ ផ្លែទំពាំងបាយជូ ក្រូចឃ្វិច, ទឹកក្រូច, ទឹកបរិសុទ្ធអរុណា, អង្ករ, មី, ត្រីខ, ឃីត ១កញ្ចប់ដែលមានសារុង ក្រមា មុង ភួយ, ទឹកដោះគោខាប់, ភេសជ្ជៈបាកាស, អាវយីតដៃវែង, អាវអាចារ្យ, ខោជើងវែង,ស្បែកជើង, អាវភ្លៀង និងថវិកាក្នុងម្នាក់ ២០ម៉ឺនរៀល ។ គិតជាថវិកាសុរបចំនួន ៧០លានរៀល។

សូមជម្រាបថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាលជិត ៦ឆ្នាំ ៩ខែកន្លងមកហើយ ក្នុងនោះ សមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឱ្យបានល្អប្រសើរ។

សម្រាប់ស្ថានភាពទូទៅ និងសមិទ្ធផលសំខាន់ៗ ដែលសមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រេចបានក្នុងរយៈពេលកន្លងមកដូចជា៖

* នៅពេលចាប់ផ្ដើមដំណើរការ សមាគម មានសមាជិកសកម្មដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន ៣២៣នាក់ ប៉ុន្តែនាពេលបច្ចុប្បន្ន សមាគម នៅសល់សមាជិកសកម្មត្រឹមតែ ២៩៤នាក់តែប៉ុណ្ណោះ មូលហេតុសមាជិកចំនួន២៩នាក់ បានទទួលមរណភាពដោយរោគាពាធ និងជរាពាធ។

* ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវមូលនិធិស៊ីក្លូរបស់ សម្ដេចតេជោ ហ៊ុន សែន សមាគមបានផ្តល់ជូនសមាជិកនីមួយៗ នូវអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ក្នុងនោះសមិទ្ធផលសំខាន់ៗគួរកត់សម្គាល់ មានដូចតទៅ៖
អំពីការឧបត្ថម្ភជាប្រចាំរួមមាន៖
១៖ បានផ្តល់ឯកសណ្ឋាន ជូនសមាជិកនីមួយៗចំនួន ២កំប្លេរ ក្នុងមួយឆ្នាំ
២៖ បានផ្តល់ប័ណ្ណមូលនិធិសុខាភិបាលជាប្រចាំឆ្នាំ ជូនសមាជិកសម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ
៣៖ បានឧបត្ថម្ភថវិកាប្រចាំថ្ងៃ សម្រាប់អាហារហូបចុកចំនួន ៥,០០០៛ (ប្រាំពាន់រៀល) និងថ្លៃជួលស៊ីក្លូពីម្ចាស់ស៊ីក្លូចំនូន ២,០០០៛ (ពីរពាន់រៀល) សរុប ៧,០០០៛ (ប្រាំពីរពាន់រៀល) ក្នុងមួយថ្ងៃ ដោយបានបញ្ចូលក្នុងគណនីវីង (Wing) របស់សមាជិកម្នាក់ៗរួចជាស្រេច រៀងរាល់ ១០ថ្ងៃម្ដង ជាទៀងទាត់
៤៖ បានបើកផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) និងបានបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) ជូនសមាជិករបស់
សមាគម ជារៀងរាល់ឆ្នាំ។
អំពីការឧបត្ថម្ភបន្ថែម រួមមាន៖
១៖ បានរៀបចំកែប្រាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ
២៖ បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូជូនសមាជិកទាំងអស់
៣៖ បានរៀបចំក្រុមការងារចុះសាកសួរសុខទុក្ខ និងផ្តល់ថវិកាឧបត្ថម្ភបន្ថែមដល់សមាជិកសមាគម ដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ
៤៖ បានបើកផ្តល់ថវិកាឧបត្ថម្ភដល់ក្រុមគ្រួសារសមាជិក ដែលបានទទួលមរណភាព ក្នុងនោះ គ្រួសារសពទទួលបានថវិកាឧបត្ថម្ភចុងក្រោយចំនួន ១,០៥០,០០០៛ (មួយលានប្រាំម៉ឺនរៀល) ស្របតាមគោលការណ៍កំណត់របស់សមាគម

៥៖ បានគិតគូរដល់សុខភាពរបស់សមាជិកទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ ដោយបានរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពួកគាត់ ទាំងដូសមូលដ្ឋាន និងដូសជំរុញ ព្រមទាំងផ្តល់ជូននូវសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ ដូចជា អាល់កុល-ជែលលាងដៃ, ក្រម៉ា, ម៉ាស់ក្រណាត់, ម៉ាស់ប្រអប់, អង្ករ, មី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ឃីតមួយឈុត និងអាវរងារ សម្រាប់រដូវរំហើយថែមទៀតផង។

ការបង្កើតសមាគមមូលនិធិត្រីចក្រយានកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាផ្នែកមួយដ៏សំខាន់ នៃការចូលរួមអនុវត្តប្រព័ន្ធគាំពារសង្គម តាមរយៈការជួយសម្រាលទុក្ខលំបាក និងរួមចំណែកគិតគូរអំពីសុខភាព និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ ឱ្យទទួលបាន សេវាសង្គមកិច្ច សុខាភិបាល និងការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាពិសេសរួមគ្នាអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការកត់សម្គាល់ ក្រោយពេលបង្កើតសមាគមនេះ និងដោយទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលសមាគម សព្វថ្ងៃនេះ លោកតា លោកអ៊ុំ លោកពូ និងបងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូ ដែលជាសមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជា បានទទួលការគាំពារជាបន្តបន្ទាប់ និងទទួលបានអត្ថប្រយោជន៍ជាច្រើន ស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ជាពិសេសការយកចិត្តទុកដាក់ជាប់ជាប្រចាំពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕

អត្ថបទដែលជាប់ទាក់ទង