**អភិបាលខេត្តសៀមរាប ណែនាំមន្ត្រីរាជការសាលាខេត្ត បន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល**គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង និងគ្រួសាររងគ្រោះដោយទឹកជំនន់ ចំនួន១៦១គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ**ថ្នាក់ដឹកនាំខេត្តកណ្តាល ណែនាំមន្ដ្រីរាជការក្នុងសាលាខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗ ជាបន្តបន្ទាប់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ ជួយព្យាបាល ប្អូនប្រុស កែម រដ្ឋា និង កែម សម្បត្តិ ដែលមានបញ្ហាស្បែករ៉ាំរ៉ៃ**ចោរឆក់ ខាតដើម!**កូនឈើចម្រុះ ៧,២០៦ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម្រាប់ពិធីបិណ្យអុំទូក និងបណ្តែតប្រទីប នៅខេត្តបាត់ដំបងឆ្នាំ២០២៤**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២៤ និង ២០២៥ **ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្ដែងការគួរសមពីសំណាក់លោកស្រី YatiKurniati នាយកប្រតិបត្តិនៃ Southeast Asia Voting Group (SEAVG), មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) **គណ:កម្មការទឹ៨នៃរដ្ឋសភា ពិភាក្សា​ពីកិច្ចប្រជុំពាក់ព័ន្ធនឹងការអនុវត្តផែនការសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងការអភិវឌ្ឍន៍ ICPD 30**រដ្ឋមន្ត្រីក្រសួងសាធារណការ ដឹកនាំគណៈប្រតិភូ ចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រោមដី Beijing Huainfang របស់ក្រុមហ៊ុន BUCG នៅប្រទេសចិន**អាជ្ញាធរខណ្ឌឬស្សីកែវ ជំរុញការទាញយកនិងប្រើប្រាស់ App NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ** សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអ្នកប្រកបមុខរបរធាក់ស៊ីក្លូ ជាង៣០០នាក់**ប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមកិច្ចប្រជុំផែនការសកម្មភាពកោះបាលី ឆ្នាំ២០១៩-២០២៥ និងសិក្ខាសាលាស្តីពី The ASEAN-UK Regional Workshop Series នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី**មន្ដ្រីក្រសួងព័ត៌មាន គាំទ្រដល់យុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុស**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Émond អនុប្រធាន និងជាប្រធានផ្នែកផលប៉ះពាល់ នៃក្រុមហ៊ុន FinDev Canada**ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺចំពោះការបង្ហោះព័ត៌មានក្នុងបណ្តាញសង្គមករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យគ្រូពេទ្យម្នាក់ស្លាប់ នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៨ ខែកញ្ញា**កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​

អាជ្ញាធរខណ្ឌឬស្សីកែវ ជំរុញការទាញយកនិងប្រើប្រាស់ App NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ និងទប់ស្កាត់បញ្ហាគ្រឿងញៀន 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាខណ្ឌឬស្សីកែវ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក ស៊ន សុភណ្ឌ អភិបាលរងខណ្ឌឬស្សីកែវ បានដឹកនាំពិធីផ្សព្វផ្សាយនិងជំរុញការទាញយកនិងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀន។

ក្នុងនាមលោក ជិន ប៊ុនធឿន អភិបាល ក្នុងឱកាសនោះ លោក ស៊ន សុភណ្ឌ អភិបាលរង បានស្វាគមន៍ និងការធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ ។

ក្នុងនាមអនុគណៈកម្មការប្រចាំបញ្ជា ឧត្តមសេនីយ៍ត្រី សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានពន្យល់បន្ថែមអំពីរបៀបក្នុងការចូលរួមយោបល់និងរាយការណ៍អំពីបញ្ហានិងបទល្មើសតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ហើយលោកឧត្តមសេនីយ៍ក៏បានថ្លែងនូវការអរគុណសមត្ថកិច្ចមូលដ្ឋានដែលបានឆ្លើយតបរហ័សនិងប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។

ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខណ្ឌឬស្សីកែវ ដែលបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសបង្ការ ទប់ស្កាត់ និងដោះស្រាយបានល្អប្រសើរនូវបញ្ហាសង្គមផ្សេងៗ ពិសេសបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ បន្ថែមដោយបានលើកឡើងពីអត្ថប្រយោជន៍នៃកម្មវិធីទូរស័ព្ទដៃ NoDrug ដែលកន្លងមកបានក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ ស្វែងយល់កាន់តែច្បាស់អំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ក៏ដូចជាមធ្យោបាយដែលអាចឱ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការលើកជាយោបល់ និងផ្ដល់ព័ត៌មានរាល់បញ្ហា និងបទល្មើសដែលកើតមាននៅក្នុងសហគមន៍មូលដ្ឋាន ធ្វើឱ្យសមត្ថកិច្ចអាចទប់ស្កាត់និងដោះស្រាយទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់ ជាមួយនេះ លោកឧត្តមសេនីយ៍ក៏បានស្នើឱ្យរដ្ឋបាលខណ្ឌ បង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់វេទិកា និងគ្រប់ទីកន្លែង ដើម្បីឱ្យប្រជាពលរដ្ឋបានដឹង និងចូលរួមកាន់តែសកម្ម ការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាគ្រឿងញៀនដែលមានប្រសិទ្ធភាព គឺទាមទារជាចាំបាច់ឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់សមាសភាពនៃសង្គម ពិសេសគឺការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង