**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាតុមូលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (CABC) ដើម្បីផ្សព្វផ្សាយបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា, ឯកឧត្តម Alan Bowman អគ្គនាយកកិច្ចការសកលរបស់កាណាដា ទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងអូសេអានី តំណាងរដ្ឋាភិបាលកាណាដា, លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដាជាច្រើនរូបផងដែរ។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជំុបានជ្រាបនិងចូលរួមផ្សព្វផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹង លើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តានុពលនានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។

កម្ពុជាជាប្រទេសតូចដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាដោយពុំមានការរើសអើងឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗគ្នាឡើយ។ ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP), និងពីកិច្ចព្រមព្រៀងផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

បច្ចុប្បន្ន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន ដែលនឹងបន្តខិតខំយ៉ាងពេញទំហឹងដើម្បីសម្របសម្រួលការងារវិនិយោគរបស់វិនិយោគិនពីគ្រប់ប្រទេស ដែលសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។ របៀបវារៈថ្មីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋនិងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយគ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។

ក្រោយបានទទួលស្ដាប់បទបង្ហាញរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចមក លោក Stephane Achard ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរដែលធនាគារជាតិកាណាដាបានសម្រេចផ្ដល់ទុនវិនិយោគជូនដល់សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ានទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដានឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់កិច្ចការងារនេះ។ ជាលទ្ធផលនៃអង្គប្រជុំ សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្ម៕

អត្ថបទដែលជាប់ទាក់ទង