**សិក្ខាកាមប្រមាណជិត១០០នាក់ ចូលរួមវគ្គផ្សព្វផ្សាយ អំពីអនុសញ្ញាស្តីពីការលប់បំបាត់រាល់ទម្រង់រើសអើង និងអំពើហឹង្សាលើស្រ្តី**ពិធីប្រគល់ពានរង្វាន់ស្ដីពី“ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស-ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន-បារាំង”នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើនៅក្រុងសៀងហៃ**ប្រទេសណាតូកំណត់ការធ្វើចំណាកស្រុកពីអ៊ុយក្រែន**ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់**ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ**អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**រដ្ឋបាលខេត្តកំពង់ចាម នាំយកទេយ្យវត្ថុ និងចង្ហាន់ប្រគេនព្រះសង្ឃ នៅវត្តសុទស្សនារាមជ្រោយថ្ម និងវត្តជោតនារាមបឹងកុក ក្នុងក្រុងកំពង់ចាម**ជនជាតិចិន០២ក្រុម បង្កអំពើហិង្សាវាយកាប់ចាក់គ្នា បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតម្នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការទាំង ០២ក្រុម**គណៈប្រតិភូក្រសួងការងារ ចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ**៧ថ្ងៃមកនេះ មន្ត្រីបន្តផ្តល់អត្តសញ្ញាណបណ្ណ ជាង៨ពាន់សន្លឹក និងសេវាអត្តសញ្ញាណកម្មផ្សេងទៀតជាង១ម៉ឺនសេវាជូនពលរដ្ឋដោយឥតគិតថ្លៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់គ្រួសារកងទ័ពកងពល៥២**ពិព័រណ៍អាស៊ាន-ចិនជំរុញដល់កំណើនសេដ្ឋកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន**អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងមុខងារសាធារណៈ បន្តការងារ​វិភាគមុខងារ រចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ ដោយរៀបចំកិច្ចប្រជុំចំនួនពីរបន្ថែមទៀតលេីការកំណត់និងការរៀបចំមុខងារគាំទ្រ​របស់ក្រសួង​ ស្ថាប័ន**ឯកឧត្តម វង សូត និងលោកជំទាវ អញ្ជើញបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធ ជីដូន​ ជីតា មាតា​ បិតា ញាតិកាទាំង៧សណ្តាន នៅឃុំជាច ស្រុកកំចាយមា**សម្ដេចធិបតី នឹងអញ្ជើញរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៤**នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្ដចំនួន៩ ក្នុងស្រុកពារាំង**អាមេរិក​គូសបញ្ជាក់​ពី​ផែនការ​ដក​អ៊ីរ៉ាក់**នាវាចម្បាំងអាមេរិកបានកំណត់គោលដៅក្នុងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក

ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកបវេល ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ៨ តុលា ២០២៤ នៅបរិវេណស្រុកបវេល ។

ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានលើកទឹកចិត្ត និងផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ បញ្ចេញឱ្យអស់ពីសមត្ថភាព ដើម្បីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលជោគជ័យ និងនិទ្ទេសល្អទាំងអស់គ្នា។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានជូនពរឲ្យ សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ក្នុងស្រុកបវេល ក៏ដូចជានៅទូទាំងប្រទេស ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ។

បើតាមរបាយការណ៍ក្រុមការងារទ្រទ្រង់យុវជនស្រុកបវេល បានឲ្យដឹងថា សិស្សានុសិស្ស ដែលទទួលបានរអាហាររូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់បរិញ្ញាបត្រសរុបចំនួន ៨០នាក់ ក្នុងនោះមកសិក្សានៅសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន ៣០នាក់ និងសិក្សានៅសាកលវិទ្យាល័យក្នុងខេត្តបាត់ដំបងចំនួន ៥០នាក់ ។ ព្រមទាំងសិក្សានៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជចំនួន ៦០នាក់ និងវិទ្យាស្ថានវិជ្ជាជីវៈបាត់ដំបង (NVIB) បរិញ្ញាបត្ររង ចំនួន ៥០នាក់ទៀតផងដែរ ។

ថ្លែងក្នុងឱកាសនោះដែរលោក សួន វែង ប្រធានស.ស. ប.យ.កស្រុកបវេល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល តែងតែខិតខំ ស្វះស្វែងរកអាហារូបករណ៍ជូនប្អូនៗ បើទោះបីជាប្អូនៗប្រឡងជាប់ឬធ្លាក់ក៏ដោយ ដើម្បីឱ្យមានឱកាស បន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនានាក្នុងខេត្តក៏ដូចជាទីក្រុងភ្នំពេញផងដែរ ។

ប្រធានស.ស. ប.យ.កស្រុកបវេល បញ្ជាក់ថា កាលពីឆ្នាំសិក្សា២០២២-២០២៣កន្លងមកនេះ សិស្សថ្នាក់ទី ១២នៃវិទ្យាល័យបវេល និងវិទ្យាល័យល្វា សរុបមាន ៦៨៦ នាក់ ស្រីចំនួន ៤០៤ នាក់ បានប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៦ វិច្ឆិកា ២០២៣ សរុបចំនួន ៤៧៣ នាក់ ស្រីចំនួន ២៩៩ នាក់ ក្នុងនោះនិទ្ទេស A សរុប 05 នាក់ ស្រី 05 នាក់ និទ្ទេស B សរុប 25 នាក់ ស្រី 19 នាក់ និទ្ទេស C សរុប 71 នាក់ ស្រី 49 នាក់ និទ្ទេស D សរុប 170 នាក់ ស្រី 110 នាក់ និងនិទ្ទេស E សរុប 202 នាក់ ស្រី 116 នាក់ ស្មើនឹង ៦៨.៩៥% បើធៀបនឹងថ្នាក់ខេត្ត ៦៧.១៣% ខ្ពស់ជាង ១.៨២% ហើយបើធៀបនឹងថ្នាក់ ជាតិ ៧២.៨៩% ក្រោម ៣.៩៤% ហើយបើធៀបទៅនឹងឆ្នាំសិក្សា២០២២-២០២៣ ៧១.៩៤% យើងថយ ចុះ ២.៩៩% ។ ដោយឡែកក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ សិស្សថ្នាក់ទី១២នៃវិទ្យាល័យបវេល និង វិទ្យាល័យល្វា សរុបមាន ៦៥១ នាក់ ស្រីចំនួន ៤០៥ នាក់ ថយជាងឆ្នាំសិក្សាមុនចំនួនសរុប ៣៥នាក់ ដើម្បីត្រៀមឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងសម័យប្រឡង ០៨ តុលា ២០២៤ នៅទីរួមខេត្ត បាត់ដំបង ។ ដើម្បីលើកកម្ពស់វិស័យអប់រំ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង ស.ស. យ.កស្រុកបវេល និងវិទ្យាល័យទាំង២បានរៀបចំវគ្គបំប៉នដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០១ ខែកក្កដា មក ដល់ចុងខែកញ្ញានេះ មានរយៈពេលជិត៣ខែលើ៥មុខវិជ្ជា៖ ភាសាខ្មែរ គណិត រូប គីមី និងជីវវិទ្យា ក្រោម ការជួយឧត្ថម្ភរបស់សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របន្ថែមដល់លោក គ្រូ អ្នកគ្រូស្ម័គ្រចិត្តចំនួន១០នាក់ក្នុងម្នាក់ៗ១០០ដុល្លារ ។

លើសពីនេះទៀតនោះ ក្នុងនាមការិយាល័យអបរំ យុវជន និងកីឡាស្រុក សហភាពសហព័ន្ធយុវ ជនកម្ពុជាស្រុកបវេល គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ សូម គោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបវេល និងឯកឧត្តមប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំទាំង៩ ដែលជានិច្ចជាកាលឯកឧត្តមតែងតែឧបត្ថម្ភ គាំទ្រ និងបានផ្តល់ឱកាស និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សក្នុងស្រុកមិនដែលខកខានមួយឆ្នាំណាឡើយ ហើយជា ពិសេស សូមថ្លែងអំណរគុណផងដែរចំពោះ ឯកឧត្តម ឈូក បណ្ឌិត ប្រធានក្រុមការងារថ្នាក់ជាតិសម្របសម្រួល និងគាំទ្រយុវជនស្រុកបវេល ដែលបានយកចិត្តទុកដាក់ចំពោះយុវជន យុវសិស្ស និងបានគាំទ្រ យ៉ាងពេញទំហឹង ទាំងស្មារតី សម្ភារៈ និងថវិកា ។
ក្នុងថ្ងៃដដែលននេះឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា ក៏បានអញ្ជើញចូលរួមបុណ្យព្រះសពព្រះអង្គ វង្ស បឹង ព្រះគ្រូចៅអធិការវត្តក្បាលថ្នល់ និងបានចូលបច្ច័យចំនួន ១លានរៀល ។ បន្ទាប់មកឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តអញ្ជើញកាន់បិណ្ឌ១១ នៅវត្តមក្លឿ ដោយក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ១៥អង្គ ក្នុង១អង្គ សាដក់មួយ បច្ច័យ ១០ម៉ឺនរៀល ។ ជាមួយគ្នានោះឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានចូលរួមជាថវិកាសម្រាប់កសាងវត្ត ចំនួន១១លានរៀល ព្រមទាំងផ្ដល់ជូនតាជីយាយជីក្នុងម្នាក់សារ៉ុងមួយ និងលុយ ១ម៉ឺនរៀលផងដែរ ។

ថ្លែងក្នុងពិធីកាន់បិណ្ឌនេះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានលើកឡើងថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។
ឯកឧត្ដមបន្តថា នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។ ជាមួយគ្នានោះឯកឧត្ដមក៏បានជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និងទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌនេះ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា បានថ្លែងដោយសង្កត់ធ្ងន់ថា ការចាកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់ កម្ពុជា គឺដើម្បីបញ្ចប់ក្តីកង្វល់ និងជម្លោះរវាងខ្មែរនិងខ្មែរ ប៉ុន្តែការចាកចេញនេះ មិនមែនជាការបញ្ឈប់ការអភិវឌ្ឍ នៅតំបន់ភូមិភាគឦសាននោះឡើយ ហើយក៏មិនបញ្ចប់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសកម្ពុជា និងប្រទេសជិតខាងនោះដែរ ៕

អត្ថបទដែលជាប់ទាក់ទង