**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

អភិបាលខេត្តកណ្ដាល ផ្តាំផ្ញើដល់មន្ដ្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៤។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល នៃមន្ទីរពេទ្យតេជោសែនកោះធំ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា បង្កើនសាមគ្គីភាពភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តថា បុគ្គលិកសុខាភិបាល ក៏ដូចជាគ្រូពេទ្យ ត្រូវរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងបង្កើនការប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ចំពោះប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាព យកចិត្តទុកដាក់លើការថែទាំសុខភាពអ្នកជំងឺ ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត តាមរយៈអាកប្បកិរិយារួសរាយ ញញឹមរាក់ទាក់ បន្ថូភាពតាងតឹង ក្តីបារម្ភនៃអ្នកជំងឺ និងក្រុមគ្រួសារ បង្កើនទំនុកចិត្ត បង្កើតភាពរីករាយ និងគំនិតវិជ្ជមាន មានភាពស្មោះត្រង់ និងតម្លាភាព ចំពោះអ្នកជំងឺគ្រប់រូប។ ពិសេសជាងនេះទៀត សូមគ្រូពេទ្យទាំងអស់ ត្រូវយកចិត្តទុកដាក់ ទទួលអ្នកជំងឺដែលមានប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើងឡើយ ត្រូវទទួលពួកគាត់ដោយការយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត។

ក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន ក៏បានណែនាំដល់ មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារសំខាន់ៗនៅចំពោះមុខជាបន្តបន្ទាប់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាផែនការទិសដៅការងារដែលបានដាក់ចេញដោយរដ្ឋបាលខេត្តឱ្យបានល្អប្រសើរផងដែរ និងជុំរុញមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវត្រៀមខ្លួន រៀបចំឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់ការប្រឡងប្រណាំងប្រកួតប្រជែង ក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល គំរូឆ្នាំ២០២៤ ផងដែរ ៕  

អត្ថបទដែលជាប់ទាក់ទង