**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP**សម្ដេចតេជោ ហ៊ុន សែន ឯកភាពនឹងសំណើចុះកិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងគណបក្ស USDP និង CPP**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះគោលនយោបាយជារួមរបស់អាស៊ានដែលមានភាពបត់បែន រក្សាបាននូវទំនាក់ទំនងល្អរវាងប្រទេសនានាលើសកលលោក**សម្តចធិបតី លើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសាមគ្គីជាធ្លុងមួយសំដៅលើកកម្ពស់តម្លៃព្រះពុទ្ធសាសនា តម្លៃសីលធម៌សង្គម និងការពង្រឹងនូវសុខុដុមនីយកម្មសាសនា**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន

ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរនិងប្រជាពលរដ្ឋ បានដាំកូនត្នោតនៅតាមផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម បានចំនួន៤២គីឡូម៉ែត ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារចុះមូលដ្ឋាន តំណាងក្រសួងស្ថាប័នមួយចំនួន ព្រមទាំងមានការចូលរួមពី អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ បានដាំកូនត្នោត សរុបចំនួន ២២.០០០ដើម នៅតាមមូលដ្ឋាន និងបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង ៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជាក់ស្តែងនៅថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តត្បូងឃ្មុំ ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមជាមួយប្រជាពលរដ្ឋ សរុបប្រមាណ ១០០០នាក់ បានជួបជុំគ្នានាដាំកូនត្នោត សរុបចំនួន ៧០០០ដើម បន្ថែមទៀត ដើម្បីដាំបង្ហើយ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម សរុបប្រវែង៤២គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំកក់ និងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ក្នុងពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឲ្យដាំត្នោតជាជួរបានច្រើន ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងចូលរួមការពារអត្តសញ្ញាណជាតិ និងទឹកដីមាតុភូមិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញការអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ដោយចូលរួមដាំឈើ ឱ្យបាន៣លានដើម បន្ថែមទៀត នៅឆ្នាំខាងមុខជាបន្តបន្ទាប់ ខណៈនៅក្នុងឆ្នាំ២០២៤ តាមរយៈយុទ្ធនាការ បណ្តុះផ្នត់គំនិត ពន្លកបៃតង របស់ក្រសួងបរិស្ថាន បានបណ្តុះ និងចែកកូនឈើជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដើម្បីយកទៅដាំនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម ដាំស្តារព្រៃ និងនៅតាមទីសាធារណៈ បានចំនួន ១,៣លានដើម។ ក្រសួងបរិស្ថានបានប្រគល់កូនត្នោតចំនួន ៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះផងដែរ។ នៅឆ្នាំ២០២៥ខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានត្រៀមកួនត្នោតចំនួនជាង១លានដើម ផងដែរ សម្រាប់បន្តដាំនៅតាមតំបន់សហគមន៍ ក្បែរក្រវាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។ កោលបំណងសំខាន់នៃយុទ្ធនាការ ពន្លកបៃតង គឺបង្កើនគម្របបៃតងឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនគម្របព្រៃឈើឲ្យបាន ៦០% និងកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ ២០៥០។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋរួមសាមគ្គីគ្នាដាំដើមឈើឱ្យបានច្រើន ជួយថែរក្សាការពារសម្បត្តិធម្មជាតិ និងកុំកាប់ដើមឈើ ដើម្បីទុកជាម្លប់ កាត់បន្ថយកម្តៅ និងផ្តល់ខ្យល់អាកាសបរិសុទ្ធ សម្រាប់ដកដង្ហើម ព្រមទាំងចូលរួមទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើង មានភាពស្អាត មានភាពបៃតង និងមានការអភិវឌ្ឍដោយចីរភាពសម្រាប់គ្រប់ៗជំនាន់តទៅ។

សូមបញ្ជាក់ថាចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានចែកកូនត្នោត ដោយឥតគិតថ្លៃ ចំនួនសរុបជាង ២០.០០០ដើមរួចមកហើយ ដើម្បីដាំតាមខ្សែក្រវ៉ាត់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្ត ខេត្តត្បូងឃ្មុំ។ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អំណោយកូនត្នោតចំនួន ១០.០០០ដើម និងអញ្ជើញចូលរួមដាំដោយផ្ទាល់ជាមួយ រដ្ឋបាលខេត្ត យុវជន សិស្សានិសុស្ស និងប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០២៤។

បន្ទាប់មកទៀត ប្រតិភូថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ចូលរួមដាំកូនត្នោតចំនួន ១២.០០០ដើម បន្ថែមទៀត ជាមួយក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្សប្រជាជនកម្ពុជា រដ្ឋបាលខេត្តត្បូងឃ្មុំ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងក្រសួង ស្ថាប័ន អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ សិស្សានុសិស្ស និងប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ជាសរុបកូនត្នោតចំនួន ២២.០០០ដើម ត្រូវបានដាំជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ក្នុងភូមិសាស្រ្តស្រុកពញាក្រែកប្រវែងសរុប ៤២គីឡូម៉ែត្រ។

សូមជម្រាបផងដែរថា ខេត្តត្បូងឃ្មុំមានខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ជាប់ជាមួយប្រទេសជិតខាង សរុបប្រវែង១៤៣គីឡូម៉ែត្រ ហើយត្រូវការកូនត្នោតចំនួនជិត៧ម៉ឺនដើម ដាំនៅតាមបណ្តោយខ្សែក្រវ៉ាត់ព្រំដែន ទាំងអស់នោះ ៕

អត្ថបទដែលជាប់ទាក់ទង