**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក

ពលរដ្ឋដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ សាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអភិបាលខេត្តកណ្ដាល ដែលបានសម្រេចផ្ដល់ផ្លូវបេតុងមួយខ្សែ ជូនពួកគាត់

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ និងអាជ្ញាធរស្រុកកោះធំ អញ្ជើញចុះពិនិត្យផ្លូវដី ១ខ្សែ ប្រវែង១០០០ម៉ែត្រ ស្ថិតនៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល តាមសំណូមពររបស់ប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា។

លោក ឆែ វណ្ណឌី អភិបាលស្រុកកោះធំ បានឲ្យដឹងថា៖ ផ្លូវ០១ខ្សែនេះ ជាផ្លូវដែលប្រជាពលរដ្ឋមានការប្រើប្រាស់ចំនួន១.៤០១គ្រួសារ សម្រាប់ការដឹកកសិផលរបស់ប្រជាកសិករនារដូវប្រមូលផល ជាពិសេសការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ចុងព្រែកផ្ទាល់មានចំនួន៧៥គ្រួសារ ជួបការលំបាកខ្លាំងពេលមានភ្លៀងម្តងៗធ្វើអោយសិស្សានុសិស្ស រអិលដួល ប្រឡាក់សំលៀកបំពាក់ធ្វើអោយយឺតយ៉ាវមិនទាន់ម៉ោងចូលរៀន ជួនកាលមានគ្រោះថ្នាក់បង្កររបួសស្នាមមិនបានមករៀនក៏មាន។

បន្ទាប់ពីចុះពិនិត្យជាក់ស្ដែងនៅទីតាំងផ្លូវដីនេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមើលឃើញថា ផ្លូវដីនេះពិតជាជួបការលំបាក ក្នុងការប្រើប្រាស់នៅរដូវវស្សា ក៏ដូចជារដូវប្រាំង ហើយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេស សម្រួលក្នុងការដឹកកសិផលរបស់ប្រជាកសិករយកទៅលក់នៅលើទីផ្សារ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់មន្ទីរជំនាញ ពិសេសទីចាត់ការផែនការវិនិយោគ ត្រូវសិក្សាគម្រោងផ្លូវនេះឱ្យច្បាស់ ដើម្បីសាងសង់ជាផ្លូវចាក់បេតុងអាមេ ប្រវែង១០០០ម៉ែត្រ ទទឹង ៤ម៉ែត្រ។

ក្នុងការចុះពិនិត្យ និងសម្រេចផ្ដល់ផ្លូវបេតុងជូនប្រជាពលរដ្ឋនាពេលនោះដែរ ប្រជាពលរដ្ឋដែលរស់នៅទីនោះ បានសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីជំនាញ ព្រមទាំងអាជ្ញាធរស្រុក ឃុំ ដែលបាននាំយកសំណើរបស់ពួកគាត់ ពិសេសបញ្ហាប្រឈម និងសំណូមពររបស់ពួកគាត់ ដើម្បីជម្រាបជូនដល់ថ្នាក់ដឹកនាំ ហើយពួកគាត់ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលនៅពេលឆាប់ៗខាងមុខនេះ ពួកគាត់នឹងមានផ្លូវបេតុងមួយខ្សែងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង