**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ប្រារព្ធពិធីកាន់បិណ្ឌវេនទី១២

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងបុត្រ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោកជំទាវ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណ:អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ​ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងកូនចៅ ចៅទួតរបស់សម្តេច បានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី១២ នៅសាលាបុណ្យ ដែលស្ថិតនៅគេហដ្ឋានរបស់សម្តេចផ្ទាល់ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងអ្នកចូលរួមទាំងអស់ បានបូជាទៀនធូបផ្កាភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ និងបាននាំយកនូវទេយ្យទានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនព្រះសង្ឃ ដោយសទ្ធាជ្រះថ្លាជាទីបំផុត។

នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានប្រគេនបច្ច័យដល់ព្រះគ្រូចៅអធិការវត្តថ្កូវ២លានរៀល និងបច្ច័យកសាងវត្ត៥លានរៀល វត្តក្របៅ និងវត្តក្រញូវ៤អង្គ ក្នុង១អង្គបច្ច័យ១លានរៀល និងបច្ច័យកសាងវត្តក្នុង១វត្ត២លានរៀល។ ដោយឡែក យាយជី តាជី១០០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស១ដុំ និងថវិកា៤ម៉ឺនរៀល។ ចំពោះទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ដែលបានប្រគេនដល់ព្រះគ្រូចៅអធិការវត្តថ្កូវ វត្តក្របៅ និងវត្តក្រញូង រួមមាន អង្ករ២បេ ទឹកក្រូច ទឹកបរិសុទ្ធ ទឹកដោះគោខាប់ ស្ករប្រាងក្រឡា ទឹកត្រីទឹកស៊ីអ៉ីវ សរ តែ ត្រីខ មីម៉ាម៉ា ប៊ីចេង ផ្លែឈើ១កន្ត្រក បូកនិងផ្លែឈើ១កេស និងនំ១កេសផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយ នៅក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយជារៀងរាល់ឆ្នាំ គឺចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៤រោច ដែលមាន រយៈ ពេល១៤ថ្ងៃ ហៅថាបុណ្យកាន់បិណ្ឌ នៅថៃ្ង១៥រោច គឺជាថៃ្ង «ភ្ជុំបិណ្ឌ» ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភព ៕

អត្ថបទដែលជាប់ទាក់ទង