**ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។**ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី**រថយន្តដឹកជញ្ជូនយោធាបានមកដល់ហើយដើម្បីជួយគាំទ្រការដឹកជញ្ជូនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ពី​អាកាសយានដ្ឋាន​សុវណ្ណភូមិ​ទៅ​ទីក្រុង​បន្ទាប់​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​មួយ​ចំនួន​ត្រូវ​បាន​ផ្អាក**វីរបុរសជើងបួនគឺជាកម្លាំងដ៏សំខាន់មួយផ្សេងទៀតក្នុងការស្វែងរកមនុស្សបាត់ខ្លួននៅក្នុងអគារដែលដួលរលំបន្ទាប់ពីការរញ្ជួយដីដ៏ធំមួយ!**មនុស្ស ១៤៤នាក់បានស្លាប់ និង ៧៣២នាក់រងរបួសនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.៧ រុិចទ័រ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​តំបន់​ដែល​ការិយាល័យ​អគ្គសវនកម្ម​ដួល​រលំ ហើយបញ្ជា​ឲ្យ​សន្តិសុខ​តឹងរ៉ឹង​ខ្លាច​មាន​ការ​ដួល​រលំ​ម្តង​ទៀត​**ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីបាតុភូតរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងចិន ខណៈកម្ពុជា ក៏ទទួលរងនូវឥទ្ធិពលនេះដែរ តែក្នុងកម្រិតតិចតួចប៉ុណ្ណោះ**ក្រសួងបរិស្ថាន៖ រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅកម្ពុជាមិនទាន់មាន ហានិភ័យដល់សុខភាពសាធារណជននៅឡើយ**នាយក​រដ្ឋមន្ត្រី​ថៃចុះ​ពិនិត្យ​មជ្ឈមណ្ឌល​បញ្ជា​ការ​រញ្ជួយ​ដី​ក្រុង​បាងកក បញ្ជា​វិស្វករ​ឱ្យ​ឈរ​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​សំណង់​អគារ​ដែល​សម្រួល​ដល់​សាធារណជន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ។**ប៉ូលិស​ចល័ត​​ប្រើ​ដ្រូន និង​ឆ្កែ K៩ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​នៅ​ក្រោម​អគារ​បាក់​រលំ ស្វែងរក​សញ្ញា​នៃ​ជីវិត**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ធ្វើឲ្យប៉ះពាល់ដល់តំបន់ល្បីៗ ជាច្រើនរបស់ប្រទេសនេះ**និស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន (MEXT) ចំនួន ៣១រូប ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពី ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា មុនចេញដំណើរទៅបន្តការសិក្សា**រដ្ឋបាលខេត្តកំពង់ធំ នឹងបិទចរាចរយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ តីរវិថីស្ទឹងសែន ចាប់ពីចំណុចរូបសំណាកចង្រិត រហូតដល់ខាងមុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ធំ ដើម្បីឲ្យសាធារណៈជនធ្វើដំណើរថ្មើជើង**រដ្ឋមន្ត្រីក្រសួងការងារ៖ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន Shandong Dolang Technology Equipment នៃប្រទេសចិន នឹងជំរុញកម្មវិធីសិក្សា TVET ស្របតាមស្តង់ដាសិក្សានៃប្រទេសចិន និងអាល្លឺម៉ង់**ស្នងការនគរបាលខេត្តកែប ផ្តាំផ្ញើដល់មន្ត្រីនគរបាលមូលដ្ឋានត្រូវធ្វើការងារដោយផ្សារភ្ជាប់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ**គ្រោះរញ្ជួយដីបានបង្ខំឱ្យថៃប្រកាសបិទសាលារៀន ផ្លូវរថភ្លើង អាកាសចរណ៍ ស្ពាន និងហាងនានា**សម្តេច ម៉ែន សំអន៖ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្ដែងការរំភើប ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ**វិស្វករថា អគារភាគច្រើននៅក្នុងទីក្រុងបាងកក បំពេញតាមស្តង់ដារ និងអាចទប់ទល់នឹងការរញ្ជួយបាន**ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសួរសុខទុក្ខកុមារកំព្រា និងរងគ្រោះនៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP)

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលនេះបានប្រព្រឹត្តទៅ ក្នុងឱកាសមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។ សម្តេចទាំងទ្វេក៏បានអញ្ជើញរៀបចំអាហារថ្ងៃត្រង់មួយពេលដល់ចៅៗ កូនៗ ក្មួយៗ សិស្សានុសិស្ស និងសម្ដេចទាំងទ្វេក៏បានអញ្ជើញពិសាបាយនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) មួយពេលផងដែរ។

សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខដល់ចៅៗ កូនៗ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ពីការងារ បទពិសោធន៍នៃជីវិត ជាពិសេសប្រវត្តិដ៏លំបាករបស់ចៅៗ កូនៗទាំងអស់។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្លាប់បានអញ្ជើញមកជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ជាមួយចៅៗកូនៗ ដែលកំពុងទទួលការគាំពារនៅក្នុងមណ្ឌលស្តារនីតិសម្បទារបស់អង្គការអាហ្វេស៊ីបកម្ពុជាជាច្រើនលើករួចមកហើយ។

សម្តេចទាំងទ្វេ បានផ្តល់ការអាណិត ស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា ដោយតែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលផងដែរ ដោយក្នុងនោះ មានការឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ២០លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់១០ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ដាក់ចេញជាកាតព្វកិច្ចតែម្ដង សម្រាប់មជ្ឈមណ្ឌលនេះ ទាក់ទងទៅនឹងការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ចៅៗណាដែរប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្ររង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ។

ជាថ្មីម្ដងទៀត នៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យមកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ ព្រោះវាជាទង្វើអាក្រក់ដ៏ជូជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ និងសន្យាថា នឹងនៅតែបន្តគាំទ្រដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ជាបន្តទៀត ហើយបើអត់ពីសម្ដេចទៅ មជ្ឈមណ្ឌលនេះ ក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀត មិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ។

សម្ដេចតេជោក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌលនេះ តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ហើយត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវអោយពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារនោះ។

ក្រៅពីការរៀបចំអាហារមួយពេលយ៉ាងឆ្ងាញ់ពិសានោះ សម្ដេចតេជោក៏បានឧបត្ថម្ភជាថវិកា សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ ទាំងកូនៗចៅៗ ចំនួន១៧២នាក់ និងលោកគ្រូអ្នកគ្រូគ្រូចំនួន៣២នាក់ សរុប២០៤នាក់ ក្នុងម្នាក់៥០ម៉ឺនរៀល។ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានជូនពរឲ្យលោកគ្រូ អ្នកគ្រូ និងកូនៗ ចៅៗទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើន សំណាងល្អ និងជោគជ័យក្នុងជីវិត ៕

អត្ថបទដែលជាប់ទាក់ទង