**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា**សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាព ទៅថ្ងៃអនាគត**សម្តេចធិបតី៖ សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់**ឯកឧត្ដម ឈួន វ៉ន់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារលើ “គម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃដោយផ្អែកលើ Big data នៅកម្ពុជា”**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធអគារទីចាត់ការ បណ្ណាល័យ និងផ្លូវបេតុង នៅស្រុកបាភ្នំ

គណ:ប្រតិភូក្រសួងទេសចរណ៍ អញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខនសពឯកឧត្តម សោម ចិន្តា ត្រូវជាកូនប្រុសបង្កើតឯកឧត្តម សោម ចិន

ភ្នំពេញ៖ នារសៀលថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៤ គណ:ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយឯកឧត្តម ហួត ហាក់ បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខនសពឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ត្រូវជាកូនប្រុសបង្កើតឯកឧត្តម សោម ចិន តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាអនុប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា។

ឯកឧត្តម សោម ចិន្តា ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម សោម ចិន ដែលបានទទួលមរណភាពនាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:៤០នាទីរសៀលក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប គឺជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុត នូវកូនប្រុសបង្កើត ឪពុកបង្កើត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ជាពិសេសគឺជាការបាត់បង់នូវបញ្ញាវន្តមួយរូបដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ។

ឯកឧត្តម ហួត ហាក់ ក៏បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សោម ចិន ព្រមទាំងក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម សោម ចិន្តា សូមបានទៅចាប់បដិសន្ធិក្នុងទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សពឯកឧត្តម សោម ចិន្តា កូនប្រុសបង្កើតឯកឧត្តម សោម ចិន ត្រូវតំកល់ធ្វើបុណ្យទក្ខិណានុទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅក្នុងបរិវេណវត្តក្រាំងស្លែង ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ក្រុងភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង