មេដឹកនាំអ៊ុយក្រែន ៖ លោក Trump នឹងបន្តគាំទ្រប្រទេសអ៊ុយក្រែន ប្រសិនបើគាត់ឡើងជាប្រធានាធិបតី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងថា បេក្ខភាពប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រាប់គាត់ថា សហរដ្ឋអាមេរិកនឹងបន្តគាំទ្រប្រទេសរបស់គាត់ ប្រសិនបើគាត់ជាប់ឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។
លោកZelensky ក៏បានបដិសេធរបាយការណ៍ ដែលថាលោកគាំទ្រគូប្រជែងប្រជាធិបតេយ្យរបស់លោក Trump គឺអនុប្រធានាធិបតី Kamala Harris ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News កាលពីថ្ងៃសៅរ៍ មេដឹកនាំអ៊ុយក្រែនបាននិយាយថា ខណៈដែលគាត់មិនដឹងថា នឹងមានអ្វីកើតឡើងបន្ទាប់ពីការបោះឆ្នោត ហើយអ្នកណានឹងក្លាយជាប្រធានាធិបតីនោះ ក្រុងគៀវនឹងរំពឹងថា ចម្លើយនឹងនៅតែទទួលបាន ពីសហរដ្ឋអាមេរិក។
លោកបានសង្កត់ធ្ងន់ថា ជំហររបស់ក្រុងវ៉ាស៊ីនតោន គឺមានសារៈសំខាន់ជាពិសេស ព្រោះវាតែងតែជាអ្នកគាំទ្រកំពូលរបស់គៀវ ហើយទាក់ទងនឹងការសន្ទនារបស់គាត់ជាមួយ Trump កាលពីថ្ងៃសុក្រនោះលោក Zelensky បានពណ៌នាថាវា ពិតជាមានផលិតភាពខ្លាំងណាស់។
លោកបានបន្តអះអាងថា ខ្ញុំបានទទួលព័ត៌មានផ្ទាល់ពីលោក Donald Trump ដែលគាត់នឹងនៅខាងយើងថា គាត់នឹងគាំទ្រអ៊ុយក្រែន។ លោក Zelensky បានបន្ថែមថាបេក្ខជនមកពី គណបក្សសាធារណរដ្ឋ មានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការស្តាប់យើងដោយផ្ទាល់ ពីគាត់អំពីស្ថានភាពបច្ចុប្បន្ននៅជួរមុខ ក៏ដូចជាតម្រូវការរបស់អ៊ុយក្រែនផងដែរ ៕