**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ឯកឧត្តម ហេង ណន បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សា ស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ នៃការអនុវត្តគម្រោង “ផែនការគ្រប់ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ”


ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ នៃការអនុវត្តគម្រោង “ផែនការគ្រប់ជ្រុងជ្រោយនៃគម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ” ក្រោមក្របខណ្ឌជំនួយអភិវឌ្ឍន៍ផ្លូវការ នៃសាធារណរដ្ឋកូរ៉េ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រី តំណាងសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ (ICAK) ដឹកនាំដោយ លោក YOO Hanjun តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងរដ្ឋបាលខេត្តក្រចេះ និងតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយផ្តោតលើចំណុចសំខាន់ៗចំនួន ៤ រួមមាន៖ ១.) ផ្សព្វផ្សាយរបាយការណ៍សិក្សាស្តីពីការកែលម្អច្រកទ្វារអន្តរជាតិត្រពាំងស្រែ ដល់ក្រសួង ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដែលបានចូលរួមកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងកន្លងមក ២.) ចែករំលែកនូវបទពិសោធន៍ និងនវានុវត្តក្នុងការអនុវត្តគម្រោង ៣.) ពិភាក្សាពីជំហានបន្ទាប់ ក្រោយពីគម្រោងត្រូវបានបញ្ចប់ និង ៤.) ប្រកាសបញ្ចប់គម្រោងជាផ្លូវការ។

សូមជម្រាបជូនផងដែរថា គម្រោងកែលម្អច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ មានគោលបំណងចម្បងដូចជា៖ ទី១.) សិក្សាបង្កើតផែនការគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើឱ្យប្រសើរឡើងរចនាសម្ព័ន្ធភស្តុភារកម្ម ប្រតិបត្តិការការងារ និងសមត្ថភាពនៅច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ទី២.) ពង្រឹងសមត្ថភាពធនធានមនុស្សពាក់ព័ន្ធនឹងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និង ទី៣.) សិក្សាសមទ្ធិលទ្ធភាពនៃបង្កើតសំណង់ហេដ្ឋារចនាសម្ព័ន្ធអាទិភាព នៅច្រកព្រំដែនដើម្បីធ្វើឱ្យប្រសើរឡើងការសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន មានជា អាទិ៍ ឃ្លាំងស្តុក មជ្ឈមណ្ឌលភស្តុភារកម្ម និងទីតាំងសក្តានុពលសេដ្ឋកិច្ចនៅតំបន់ព្រំដែន។

ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ (MOLIT) តាមរយៈសមាគមក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសអន្តរជាតិនៃប្រទេសកូរ៉េ [International Contractors Association of Korea (ICAK)] ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ និងគាំទ្រដល់ការអនុវត្តគម្រោងនេះឱ្យទទួលបានជោគជ័យ ជាមួយអគ្គនាយកដ្ឋានភស្តុភារកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ការរៀបចំសិក្ខាសាលាថ្ងៃនេះ គឺបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង