រដ្ឋមន្ត្រី ហួត ហាក់ ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍។
ជំនួបពិភាក្សានេះផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងរៀបចំយុទ្ធសាស្ត្រលើកកម្ពស់វិស័យទេសចរណ៍របស់កម្ពុជា ដោយផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ គុណភាពនៃសេវាកម្ម ក្នុងគោលដៅបង្កើនប្រាក់ចំណូល និងបង្កើតឱកាសការងារទៅក្នុងវិស័យទេសចរណ៍ដែលជាគន្លឹះអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា ៕