**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាអាត្លង់ទិក (The Atlantic Council of United States) ដឹកនាំដោយលោក Frederick Kempe ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមប្រឹក្សា ដែលជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារនាឱកាសនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ Jim Jones នាយកប្រតិបត្តិនៃក្រុមហ៊ុន Jones Group International, ឯកឧត្តម William Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាចន្លោះពីឆ្នាំ២០១៥-២០១៨, ឯកឧត្តម Patrick Murphy អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាក្នុងឆ្នាំ២០១៩-២០២៤ និងតួអង្គសំខាន់ៗជាច្រើនទៀតផងដែរ។

ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេចអំពីទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជាសហរដ្ឋអាម៉េរិក និងកិច្ចខិតខំរបស់គ្រប់ភាគីពាក់ព័ន្ធ មានជាអាទិ៍ក្នុងវិស័យវិនិយោគ បានបន្តឥតដាច់ដើម្បីរក្សាបាននូវកំណើនការវិនិយោគដោយផ្ទាល់ពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

ជាថ្មីម្ដងទៀតក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គពិធីទាំងមូលអំពី កំណើននៃការវិនិយោគឯកជននៅកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលកើនឡើងរហូតដល់៧៥% ដែលគិតជាគម្រោងមានចំនួន១៦៨គម្រោង។ កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាមិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សម្រួលការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ គម្រោងនានាមានជាអាទិ៍ដូចជាគម្រោងពង្រីកកំពង់ផែអន្តរជាតិទឹកជ្រៅក្រុងព្រះសីហនុ និងគម្រោងព្រែកជីកជាដើម ដែលសុទ្ធសឹងតែនឹងចូលរួមបង្កើនតម្លៃប្រកួតប្រជែងផ្នែកភស្ដុភារកម្មរបស់កម្ពុជា។ ដោយហេតុថាកម្ពុជាស្ថិតនៅចំកណ្ដាលនៃតំបន់អាស៊ាន មានប្រជាពលរដ្ឋប្រមាណ១៧លាននាក់ ដោយក្នុងនោះប្រជាពលរដ្ឋវ័យក្មេងមានប្រមាណជាង៦០% ច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់។ ចំពោះទីផ្សារ កម្ពុជាភ្ជាប់ទៅកាន់អាស៊ាន មហាអនុតំបន់ទន្លេមេគង្គ និងទីផ្សារនៃប្រទេសជាសមាជិកកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដែលសរុបមានប្រជាជនប្រមាណ ២,៣ពាន់លាននាក់ជាគោលដៅ។

សហរដ្ឋអាម៉េរិកនៅតែជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ហើយស្របតាមទឡ្ហីករនេះចំពោះកិច្ចការងារវិនិយោគ កម្ពុជាលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន បានខិតខំរិះរកវិធីសាស្រ្តនានា ដើម្បីធានានូវប្រសិទ្ធភាពនៃតួអង្គរដ្ឋនិងឯកជន ដោយរក្សាបាននូវការអនុវត្តស្របច្បាប់ និងមានភាពបត់បែនដល់វិនិយោគិន មានជាអាទិ៍ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការបន្តអនុវត្តកិច្ចសន្ទនាដៃគូរវាងរដ្ឋនិងឯកជនជាដើម។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា (AmCham Cambodia), ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន (US-ABC), និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានរៀបចំជាលើកដំបូងនូវ កិច្ចសន្ទនារវាងរដ្ឋនិងឯកជននៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ក្រោមសហអធិបតីភាពពី ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

បន្ថែមលើការលើកឡើងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី លោក Casey Barnet ប្រធានសភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា ហើយក៏ជាប្រធាននិងស្ថាបនិកសាលាពាណិជ្ជកម្ម CamEd Cambodia ក៏បានលើកឡើងអំពីភាពវិជ្ជមានក្នុងកិច្ចការងារវិនិយោគឯកជន ដោយហេតុថាកម្ពុជាបានអនុញ្ញាតជូនវិនិយោគិនបរទេសទាំងអស់អាចក្លាយជាម្ចាស់កម្មសិទ្ធទាំងស្រុង១០០% នៃអាជីវកម្មរបស់ខ្លួននៅកម្ពុជា លើកលែងកម្មសិទ្ធដីធ្លី ពិសេសការទទួលបានការលើកទឹកចិត្តទៅតាមគម្រោងវិនិយោគផ្សេងៗ គឺដូចៗគ្នាដល់គ្រប់វិនិយោគិនទាំងកម្ពុជានិងបរទេស។

ជាការឆ្លើយតបលោក Frederick Kempe បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក្នុងដំណើរបេសកកម្មនាឱកាសនេះ។ តាមរយៈអង្គប្រជុំនេះ ភាគីទាំងអស់នឹងខិតខំបន្ថែមទៀតចូលរួមផ្សព្វផ្សាយអំពីសក្ដានុពលជាវិជ្ជមានរបស់កម្ពុជា ដើម្បីពង្រឹងបន្ថែមកិច្ចការងារវិនិយោគផ្ទាល់លើវិស័យមានជាអាទិ៍បច្ចេកវិទ្យាទូរគមនាគមន៍ និងចំណីអាហារជាដើម៕
សូមជម្រាបជូនថា ក្រុមប្រឹក្សាអាត្លង់ទិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦១ គឺជាអង្គការឯករាជ្យមួយនៅសហរដ្ឋអាម៉េរិកធ្វើការពាក់ព័ន្ធនឹងវិស័យការងារអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់អាត្លង់ទិក ការពារសន្តិសុខអន្តរជាតិ ជាពិសេសជំរុញនិងរក្សាវិបុលភាពសេដ្ឋកិច្ចពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង