**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជា ជាទឹកប្រាក់ក្នុងម្នាក់ចំនួន ១,០០០ដុល្លារ ដើម្បីលើកទឹកចិត្ត ទោះមិនបានឡើងទៅវគ្គបន្ទាប់ក៏ដោយ**ពលរដ្ឋប្រមាណជិត ២០០ នាក់បន្ថែមទៀត បានធ្វើជាសាក្សី និងយល់ច្បាស់អំពីអត្ថន័យនៃពាក្យថា «រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យបាត់បង់ទឹកដីសូម្បីមួយមីល្លីម៉ែត្រ»**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ជូនសិស្សនិទ្ទេស A**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ

អភិបាលខេត្តកំពង់ចាម ណែនាំកងកម្លាំង បន្តប្រចាំការ ដើម្បីថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យកងកម្លាំងសមត្ថកិច្ច បន្តប្រចាំការ ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការសម្រួលចរាចរណ៍ ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ចាម និងបានផ្ដល់ថវិកាផងដែរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា នៅថ្ងៃឈប់សម្រាក នៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃខាងមុខនេះ សម្រាប់សមត្ថកិច្ចកងកម្លាំងប្រដាប់អាវុធ ពិតជាមិនបានឈប់សម្រាកនោះទេ ផ្ទុយទៅវិញ សមត្ថកិច្ចកងកម្លាំងយើង ត្រូវមមាញឹក ក្នុងការថែរក្សាសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសម្រួលចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមកលេងស្រុកកំណើត ឬធ្វើដំណើរទៅកន្លែងកំសាន្តនានា។

ឯកឧត្តម អភិបាលខេត្ត បានរំលឹកផងដែរថា សមិទ្ធផលជាច្រើនដែលខេត្តសម្រេចបាននាឆ្នាំកន្លងទៅ ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋ ប៉ុន្តែយ៉ាងណាក៏ដោយ សូមឲ្យមន្ត្រីយើង បន្តអនុវត្តការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត។

ជាមួយគ្នានេះមន្ត្រីរបស់យើងត្រូវរក្សាឲ្យបាននូវស្ថេរភាពម៉ាក្រូ និងអតិបរមានៅក្នុងខេត្តកំពង់ចាមរបស់យើង កុំឱ្យមានបញ្ហាកើតឡើង ។ ជាក់ស្ដែងតម្លៃទំនិញនៅតាមទីផ្សារ មកដល់បច្ចុប្បន្ននេះគឺយើងគ្រប់គ្រងបាន គ្មានការដំឡើងថ្លៃហួសកម្រិតនោះទេ ។ ជាមួយគ្នានេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ នៅតាមរមណីយដ្ឋាននានា មន្ត្រីយើងបានចុះធ្វើការណែនាំ ដល់អ្នកលក់ដូរមិនឱ្យមានការតម្លើងថ្លៃនោះទេ នឹងបានចេញនូវវិធានការរក្សាតម្លៃ និងរក្សានូវសុវត្ថិភាពម្ហូបអាហារ ជូនដល់ភ្ញៀវទេសចរណ៍របស់យើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង