**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរស់នៅភូមិ ចំនួន ៤ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់ជំនាញក្នុងឃុំកំពង់លួង ទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព បំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញនិងលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់តួអង្គក្នុងមូលដ្ឋានឃុំកំពង់លួង ខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវា ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវសហការជាមួយអធិការដ្ឋានស្រុក ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវគ្រប់គ្រងឱ្យបានល្អរាល់ការអនុវត្តការងារឯកសារផ្សេងៗរបស់ប្រជាជន។

ក្នុងន័យនេះដូចគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកំពង់លួង បន្តចូលរួមសហការគោរពច្បាប់ជាមួយអាជ្ញាធរ ទាំងការងារគ្រប់គ្រងរដ្ឋបាល ការទប់ស្កាត់បទល្មើសនេសាទ និងបទល្មើសគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ថែរក្សាសុខភាពនិងអនាម័យ ជាពិសេសខិតខំបង្កលក្ខណៈឱ្យកូនចៅ បានទទួលការអប់រំ។

នៅក្នុងជំនួបសំណេះសំណាលនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់អំពីគោលនយោបាយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបន្តថែរក្សាសន្តិភាព និងពង្រឹងការអនុវត្តច្បាប់ ព្រមទាំងការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ផ្ដោតលើការពង្រឹងគុណភាពធនធានមនុស្ស ទាំងចំណេះដឹងនិងសុខភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរ ការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងការធ្វើទំនើបកម្មការងារតាមប្រព័ន្ធឌីជីថល ក្នុងន័យដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕

អត្ថបទដែលជាប់ទាក់ទង