ក្រសួងសាធារណការ ប្រកាសបដិសេធទាំងស្រុង លើការផ្សាយព័ត៌មានមិនពិត របស់វិទ្យុអាស៊ីសេរី ជុំវិញដំណើរការសាងសង់ ព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមប្រកាសបដិសេធព័ត៌មានវិទ្យុអាស៊ីសេរី ដែលកំពុងប្រើប្រាស់ និងផ្សព្វផ្សាយព័ត៌មានមិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ក្នុងគោលបំណង បំភាន់ បំភ្លៃ បំផ្លើស បំពុល លាបពណ៌ និងញុះញង់ពាក់ព័ន្ធទៅនឹងកិច្ចដំណើរការសាងសង់ “ព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារផ្ទុយពីការពិតទាំងស្រុង ហើយបាននិងកំពុងបន្តចែកចាយព័ត៌មានមិនពិតទាំងនោះក្នុងបណ្តាញសង្គមជាបន្តបន្ទាប់ ៕