អភិបាលខេត្តស្ទឹងត្រែង ជួបសំណោះសំណាល និងជូនដំណើរប្រជាពលរដ្ឋ វិលត្រលប់ទៅកាន់រាជធានីភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់ទៅកាន់រាជធានី ភ្នំពេញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ជប់តាមរយះរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានសម្តែងអំណរអរគុណ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានគិតគូរនិងយកចិត្តទុក ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕