**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការធ្វើទំនើបកម្មតាមបែបផែនចិនមានសមត្ថភាពនាំមកនូវឱកាសថ្មីៗកាន់តែច្រើនដល់ពិភពលោក

ក្នុងឱកាសខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនអន្តរជាតិបាននាំគ្នាបញ្ចេញឧទានថា “ប្រទេសចិនបានដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលមិនធ្លាប់មានកាលពីមុន។”នាពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការកសាងប្រទេសខ្លាំងក្លានិងការស្តារឡើងវិញដ៏មហិមានៃប្រជាជាតិចិនតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។អ្នកសង្កេតការណ៍អន្តរជាតិសុទ្ធតែយកចិត្តទុកដាក់ថា៖ តើប្រទេសចិននឹងជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនដោយរបៀបណា?តើវានឹងផ្តល់ឱកាសថ្មីអ្វីខ្លះដល់ពិភពលោក? នៅថ្ងៃទី៣០ខែកញ្ញា សុន្ទរកថាគន្លឹះដែលលោក Xi Jinpingប្រធានរដ្ឋចិននៅថ្លែងក្នុងពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ចម្លើយ។
“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនីស្តចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវមាគ៌ានៃសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសចិន”“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាចម្បង”និង“ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវការដើរតាមមាគ៌ាអភិវឌ្ឍន៍ប្រកបដោយសន្តិភាព”។“ការចាំបាច់ត្រូវប្រកាន់ខ្ជាប់”ទាំងបួននេះគឺជាការបន្តនិងផ្សព្វផ្សាយឱ្យទូលំទូលាយនូវលក្ខណៈពិសេសចិននិងតម្រូវការពីឬសគល់នៃការធ្វើទំនើបកម្មតាមបែបផែនចិនដែលលើកឡើងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ វាមិនត្រឹមតែជាការបូកសរុបបទពិសោធន៍កាលពីមុនប៉ុណ្ណោះទេ ថែមទាំងក៏ជាការណែនាំចំពោះការអភិវឌ្ឍនាពេលអនាគតផងដែរ ដែលបានចង្អុលបង្ហាញនូវទិសដៅយ៉ាងច្បាស់សម្រាប់ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។
លោកGuterresអគ្គលេខាធិការអង្គការសហប្រជាជាតិធ្លាប់បានវាយតម្លៃថា ប្រទេសចិនបានក្លាយជា”កម្លាំងដ៏សំខាន់ដែលមិនអាចខ្វះបាននិងអាចជឿទុកចិត្តបានក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍពិភពលោក”រួចហើយ។ ក្នុងរយៈពេល៧៥ឆ្នាំកន្លងមកនេះ ការធ្វើទំនើបកម្មតាមបែបផែនចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បានរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍដោយសន្តិភាពនៃពិភពលោកនិងវឌ្ឍនភាពរបស់មនុស្សជាតិផងដែរ។
ពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មរយៈពេលមួយសតវត្សរ៍កំពុងពន្លឿនការវិវឌ្ឍទៅមុខ ស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពតានតឹង ហើយការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពទន់ខ្សោយ។ ទន្ទឹមនឹងនោះ បដិវត្តន៍បច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មជុំថ្មីបាននិងកំពុងនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មី។ ពិភពលោកត្រូវការបរិយាកាសប្រកបដោយសន្តិភាពនិងសុខសាន្តត្រាណនិងកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរួម។ ដោយឈរលើមូលដ្ឋាននៃបទពិសោធន៍ដ៏ជោគជ័យកន្លងមក ការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននាពេលអនាគត នឹងមានសមត្ថភាពនាំមកនូវឱកាសថ្មីកាន់តែច្រើនដល់ពិភពលោកទាំងមូល។
ជាបឋម ឱកាសគឺបានមកពីទស្សនៈអំពី”សន្តិភាព”។ ការធ្វើទំនើបកម្មតាមបែបផែនចិនគឺជាការធ្វើទំនើបកម្មដែលដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយសន្តិភាព ហើយការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងដល់សន្តិភាពនិងស្ថិរភាពពិភពលោក។
ឱកាសក៏បានស្ថិតនៅត្រង់ថា ការធ្វើទំនើបកម្មតាមបែបផែនចិននឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍរួមរបស់បណ្តាប្រទេសនានា។កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានលើកឡើងថា ប្រទេសចិននឹងកែលម្អប្រព័ន្ធរបបនិងយន្តការបើកចំហចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់និងកសាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសង្គមនិយមកម្រិតខ្ពស់។
ក្នុងពេលជាមួយគ្នានេះ ការធ្វើទំនើបកម្មតាមបែបផែនចិនក៏នឹងជំរុញយ៉ាងខ្លាំងដល់ការកែលម្អអភិបាលកិច្ចសកលផងដែរ។ប្រឈមមុខនឹងវិបត្តិសកលជាច្រើនដូចជាអតុល្យភាពនៃការអភិវឌ្ឍសកល ការរីករាលដាលនៃអនុត្តរភាពដោយឯកតោភាគីនិងបញ្ហាប្រឈមខាងអេកូឡូស៊ីមានភាពកាន់តែធ្ងន់ធ្ងរជាដើម ប្រទេសចិនសម្គាល់ឃើញជានិច្ចថា កិច្ចការលើផ្ទៃអន្តរជាតិគួរត្រូវដោះស្រាយដោយអ្នកទាំងអស់គ្នាតាមរយៈការពិគ្រោះពិភាក្សា ហើយអភិបាលកិច្ចសកលគួរអនុវត្ត”ពហុភាគីនិយមដ៏ពិតប្រាកដ”។
ឆ្លងកាត់រយៈពេល៧៥ឆ្នាំ ពេលវេលានឹងបន្តបញ្ជាក់ទៀតថា អ្វីដែលប្រទេសចិនស្វែងរកនោះ មិនមែនជាការធ្វើទំនើបកម្មដែលយកសុខតែខ្លួនឯងនោះទេ ចិនរីករាយរួមជាមួយបណ្តាប្រទេសនានា ដើម្បីសម្រេចបាននូវការធ្វើទំនើបកម្មពិភពលោកដែលទទួលការអភិវឌ្ឍប្រកបដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងវិបុលភាពរួម៕

អត្ថបទដែលជាប់ទាក់ទង