ប្រធានាធិបតីបារាំង ថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពខ្ពស់ខ្ពស់អធឹកអធម ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រធានាធិបតីបារាំងអេលីហ្សេ
ភ្នំពេញ៖ នៅវេលារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងដល់វិមានប្រធានាធិបតីបារាំងអេលីហ្សេ ដោយមានថ្វាយនូវការរៀបចំព្រះរាជពិធីទទួលព្រះរាជវន្ទនកិច្ចស្វាគមន៍ជាផ្លូវការ ប្រកបដោយភាពខ្ពស់ខ្ពស់អធឹកអធម នូវខាងមុខវិមានប្រធានាធិបតី ដោយឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃ សាធារណរដ្ឋបារាំង។
ក្នុងឱកាសដ៏ប្រពៃនោះ ឯកឧត្តម Emmauel Macron បានថ្វាយព្រះពរស្វាគមន៍ប្រកបដោយ ភាពខ្ពង់ខ្ពស់ថ្វាយ ចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បួង ជាទីសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្តេចនឹងយាងចូលរួមជាមហាកិត្តិយសក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង» នាពេលនេះ។
ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ថ្លែងអំណរគុណចំពោះប្រជាជាតិបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងកិច្ចសហប្រតិបតិ្តការ នៃការអនុវត្តន៍គម្រោងលើកស្ទួយការបង្រៀនភាសាបារាំង ការលើកតម្កើងវិស័យវប្បធម៌កម្ពុជា ក្នុងបំណងជួយជំរុញឲ្យកម្ពុជាមានសកម្មភាពកាន់តែខ្លាំងក្លាថែមទៀត នូវទំនាក់ទំនងរវាងកម្ពុជា និងអង្គ ការអន្តរជាតិហ្វ្រង់កូហ្វូនី៕