ភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពត ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារ មានការតម្លើងថ្លៃ សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ដាក់ចូលផេករដ្ឋបាលខេត្ត
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត ជម្រាបជូនសាធារណជនឱ្យបានជ្រាបថា រដ្ឋបាលខេត្ត ដោយមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ បានប្រមូលបញ្ជីរាយមុខម្ហូបសេវាកម្មទេសចរណ៍គ្រប់ប្រភេទទូទាំងខេត្តកំពត មកតម្កល់នៅមន្ទីរទេសចរណ៍ខេត្តនិងរដ្ឋបាលខេត្ត ដើម្បីរក្សាទុកត្រួតពិនិត្យក្នុងករណីមានភាពមិនប្រក្រតីទៅលើតម្លៃនៃការស្នាក់នៅហូបចុក មិនថាថ្ងៃមានពិធីបុណ្យទាន ឬ ថ្ងៃធម្មតា។
សូមជម្រាបជូនសាធារណជន ភ្ញៀវទេសចរដែលអញ្ជើញមកកម្សាន្តនៅខេត្តកំពត ឱ្យបានជ្រាបថា ប្រសិនបើមានកន្លែងស្នាក់នៅ កន្លែងលក់ម្ហូបអាហារក្នុងខេត្តកំពត មានការតម្លើងថ្លៃ ដែលបងប្អូនយល់ថា មិនសមស្រប សូមថតឈ្មោះទីតាំងនិងតម្លៃនោះ ចូលមកផេកយើងខ្ញុំបាន រដ្ឋបាលខេត្តនិងធ្វើការត្រួតពិនិត្យជូនភ្លាមៗ។ ចំពោះបងប្អូនប្រកបរបរលក់ម្ហូបអាហារ និងកន្លែងស្នាក់នៅ សូមចូលរួមរក្សាតម្លៃដើមឱ្យបានគ្រប់ៗគ្នា៕