ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ និងបេីកវគ្គហ្វឹកហ្វឺន ដល់នាយ-ពលទាហាន នៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីក្នុងពិធី ពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ គ្រឿងឥស្សរិយយស ជូនយោធិនចូលនិវត្តន៍ ក្នុងឆ្នាំ២០២៤ និងបេីកវគ្គហ្វឹកហ្វឺន ដល់នាទាហានង ពលទាហាន នៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក និងមានការចូលរួមពីសំណាក់ នាយទាហានជាន់ខ្ពស់កងទ័ពជេីងគោក ជាច្រេីនរូបទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្នុងគោលបំណងតម្កល់ខ្ពស់នូវឧត្តមគតិស្នេហាជាតិ ដ៏ថ្លៃថ្លាបរិសុទ្ធរបស់ប្រជាជន បន្តបំពេញបរសកកម្មជាប្រវត្តិសាស្ត្រ ក្នុងការបំរេីជាតិមាតុភូមិ និងប្រជាជន ពិសេសប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ ប្រកបដោយសុខសន្តិភាព និងវបុលភាព ជាសង្គមប្រកបដោយសុខដុម រមនា រួមសាមគ្គីជាធ្លុងមួយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបន្តទៀតថាកងទ័ពជើងគោក ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងភាពទំនួលខុសត្រូវខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជេីងគោក ពិតជាបានចូលរួមក្នុងកិច្ចកសាងប្រទេសជាតិ ការពារសន្តិភាព ស្ថេរភាពនយោបាយ និងបានថែរក្សាាល់សមិទ្ធិផលដែលបានខិតខំកសាងអភិវឌ្ឍ ក្នុងកងទ័ពជេីងគោក ទាំងស្មារតី និងសម្ភារ: ពិសេសជម្រុញការកែទម្រង់ ក្នុងកយោធពលខេមរភូមិន្ទ និយាយជារួម និយាយដោយឡែក បញ្ជាការដ្ឋានវិស្វកម្ម កំណែទម្រង់តាមរយ:ការចូលសោធននិវត្តន៍របស់យោធិនដែលមានវ័យចាស់ ក្នុងនោះឈានដល់ការបំពេញក្របខណ្ឌរបស់ពលទាហានវ័យក្មេង។
ក្នុងឧកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វេីការវាយតម្លៃខ្ពស់ និងបានកោតសរសេីរយ៉ាងក្រៃលែងចំពោះការខិតខំប្រឹងប្រែង ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត តាមរយ:គ្រប់រូបភាព របស់បងប្អូនយោធិនយេីងទាំងអស់ ដែលជានិច្ចជាកាល បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅតាមតួនាទីភារកិច្ចជំនាញរៀងៗខ្លួន ដោយមិនខ្លាចនឿយហត់សំដៅធ្វេីយ៉ាងណាសម្រេចភារកិច្ចឱ្យបានល្អប្រសេីរជូនជាតិមាតុភូមិ និងប្រជាជន ទោះបីថ្ងៃនេះបងប្អូនយោធិន បានបញ្ចប់តួនាទី ភារកិច្ច ការពារជាតិ ក៏ស្នាដៃវីរភាព និងគុណបំណាច់ដ៏ធំធេងនេះ នៅតែត្រូវបានកោតសរសេីរ ចងចាំ និងបន្សល់ទុក្ខសម្រាប់បងប្អូនយោធិនជំនាន់ក្រោយ ជាបទពិសោធន៍ និងរៀនសូត្រជាគម្រូ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានលេីកឡេីងបន្តថា ការងារហ្វឹកហ្វឺនបានដេីរតួនាទីជាយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់កងទ័ព ជាពិសេសយោធិនវ័យក្មេង។ ផែនការហ្វឹកហ្វឺនបានបន្តជំរុញឱ្យយោធិនមានសម្ថភាព និងគុណភាពហ្វឹកហ្វឺន បង្កេីនសម្ថភាពដល់កងទ័ពឱ្យបានយល់ដឹង កាន់តែច្បាស់ពីវិន័យ សណ្តាប់ធ្នាប់ ច្បាប់លក្ខន្តិក: ទូទៅនៃកងយោពលខេមរភូមិន្ទ និងបទបញ្ជាផ្សេងៗដល់យោធិនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រេីជាតិមាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់យោធិនចំនួន ៣៥រូប និងបានផ្តល់ថវិកាដែលជាអំណោយរបស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ចំនួន២០០,០០០៛ និងថវិកាបញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក ចំនួន២០០,០០០៛ ផងដែរ។