រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ ការខិតខំមិនធ្វើឲ្យថ្លៃថាមពលអគ្គិសនីឡើងគឺជាគោលនយោបាយសំខាន់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ការធ្វើមិនឱ្យថ្លៃអគ្គិសនីកើនឡើង និងបញ្ចុះតម្លៃបន្ថែម គឺជាគោលនយោបាយ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងគោលបំណង ដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានបញ្ជាក់ថា «ការខិតខំមិនធ្វើឲ្យថ្លៃថាមពលអគ្គិសនីឡើងនេះ គឺជាគោលនយោបាយសំខាន់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាការកាត់បន្ថយ ការចំណាយរបស់ប្រជាពលរដ្ឋ ហើយនឹងជួយសម្រួលផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្ម, កសិកម្ម»។
ឯកឧត្ដមរដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា ការដែលធ្វើ មិនឲ្យថ្លៃថាមពលអគ្គិសនី មានការកើនឡើងនេះ អាចធ្វើបានតាមរយៈរូបភាពពីរ៖ រូបភាពទី១ គឺកុំដំឡើងថ្លៃ ដោយលោកបានប្រាប់ថា តាំងពីសម្ដេចបវរធិបតីជាប់ឆ្នោតមក គឺមិនមានកន្លែងណាមួយ មានការឡើងថ្លៃអគ្គិសនីនោះទេ៕