**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

រដ្ឋមន្ដ្រីក្រសួងរ៉ែ៖ កម្ពុជាបានដាក់ការប្ដេជ្ញាថា មិនធ្វើរោងចក្រធ្យូងថ្មថ្មីទៀតទេ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «គោលនយោបាយថាមពលកម្ពុជា» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា កម្ពុជាបានដាក់ការប្ដេជ្ញាថា កម្ពុជាមិនធ្វើរោងចក្រធ្យូងថ្មថ្មីទៀតទេ។

រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា កម្ពុជា, អាស៊ាន និងពិភពលោក ក៏ដូចគ្នា គឺនៅទទួលស្គាល់ថា បន្ទាប់ពីកាត់បន្ថយធ្យូងថ្ម បណ្ដាញអគ្គិសនី នឹងមានបញ្ហាញ៉ាក់រញ័រទូទាំងពិភពលោក។

ឯកឧត្ដម កែវ រតនៈ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាជាប្រទេសជាប់នឹងទន្លេ ហើយមានតែកម្ពុជាទេ ដែលបានប្រកាសប្រាប់អន្ដរជាតិថា កម្ពុជានឹងមិនធ្វើវារីអគ្គិសនី នៅលើដងទន្លេមេគង្គ ឬតួទន្លេមេគង្គដាច់ខាត។

បើតាមការបញ្ជាក់ របស់រដ្ឋមន្ដ្រី កែវ រតនៈ, ធ្យូងថ្មសព្វថ្ងៃ នៅផលិតប្រមាណ ៣២ភាគរយ ក្នុងបណ្តាញជាតិ ពីព្រោះថា ថាមពលធ្យូងថ្មថោកជាងគេ ហើយផ្តល់ថាមពលអគ្គិសនី ២៤ម៉ោង។ ឯកឧត្ដមថា «សូឡាជាជំនួយថែម ប៉ុន្តែមិនទាន់អាចយកមកជំនួសទេ ដូច្នេះហើយបានជាកុំឆ្ងល់ ហេតុអីបានពិភពលោកប្រើសូឡាត្រឹមតែ៥-៦ភាគរយ»។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា អាស៊ានក៏ដូចជាពិភពលោក នៅតែទទួលស្គាល់ថា នៅក្នុងរយៈពេលអន្តរកាល ពីឥឡូវនេះដល់ឆ្នាំ២០៥០នេះ ថាមពលធ្យូងថ្ម នៅមានតួនាទីនៅឡើយ ដូច្នេះពិភពលោក មិនទាន់អាចបិទនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង