សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងព្យាបាលជាប្រចាំ ជូនអ៊ំប្រុស សាយ កាន មានជំងឺទឹកនោមផ្អែម និងលើសឈាម រស់នៅសង្កាត់ចាក់អង្រែក្រោម
ភ្នំពេញ៖ អ្នកជំងឺឈ្មោះ សាយ កាន អាយុ ៧៨ឆ្នាំ មានជំងឺទឹកនោមផ្អែម និងលើសឈាម រស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសេចក្ដីត្រែកអរជាខ្លាំងដែលបានក្រុមគ្រូពេទ្យ(TYDA) ពិនិត្យ និងព្យាបាលតាមដានជាប្រចាំ ព្រមទាំងមិនអស់ថវិកាថែមទៀតផង។
ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមដាន ពិនិត្យ និងព្យាបាលជាប្រចាំ ជូនអ៊ំប្រុស។
បច្ចុប្បន្ន អ៊ំប្រុស ទទួលការពិនិត្យ ព្យាបាលដោយល្អិតល្អន់ និងត្រូវបន្តតាមដានជាប់ជាប្រចាំ ដោយក្រុមគ្រូពេទ្យឯកទេសរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត។សម្តេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានជួយឧបត្ថម្ភនូវរាល់ការចំណាយទាំងអស់ក្នុងការព្យាបាល ថ្លៃធ្វើដំណើរ និងការហូបចុក ជូនអ៊ំប្រុសផងដែរ។
ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យអ៊ំប្រុស និងក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិតជាអនេក៕