សកម្មភាពរ៉ែអនាធិបតេយ្យត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នៅកម្ពុជា
ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា សកម្មភាពរ៉ែអនាធិបតេយ្យត្រូវបានលុបបំបាត់ជាបន្តបន្ទាប់នៅប្រទេសកម្ពុជា។
ក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល បានជំរុញឱ្យមានការធ្វេីអាជីវកម្មរ៉ែដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រេីនមានជាអាទិ៍ ការបង្កេីតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កេីតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វេីអាជីវកម្មរ៉ែប្រកបដោយចីរភាព។
ក្រសួងរ៉ែ និងថាមពល ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ។
ជាមួយគ្នានេះ ក្រសួងរ៉ែ និងថាមពល ក៏សូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមការអនុវត្តច្បាប់និងទប់ស្កាត់បទល្មើសទាំងនេះដោយធ្វេីការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈលេខទូរសព្ទ ០៩៥ ៧២៧ ៧២៧ ៕