**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ

អភិបាលខេត្ត​កណ្ដាល​ អញ្ជើញចូលរួមបុណ្យសពយុវជនលង់ទឹកស្លាប់នៅស្រុកស្អាង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្ត​កណ្ដាល​ បានដឹកនាំមន្ត្រីរាជការ កងកម្លាំង និងអាជ្ញាធរស្រុកស្អាង ចូលរួមរំលែកទុក្ខគ្រួសារសពយុវជនម្នាក់ ដែលបានលង់ទឹកស្លាប់ក្នុងទន្លេបាសាក់ ស្ថិតនៅភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្ដាល។

សូមបញ្ជាក់ដែរថា នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ មានករណីយុវជនហាត់សមទូកនៅទន្លេបាសាក់ ក្នុងឃុំកោះខែល ស្រុកស្អាង បានហាត់សមទូក ក្រោយពេលហាត់សមបានបន្តិចទូកក៏បានលិចនៅក្នុងទន្លេ បណ្ដាលឱ្យយុវជន១រូប ឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ ១៨ឆ្នាំ មានមុខរបរជាសិស្ស នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល បានបាត់ខ្លួន ហើយសពត្រូវបានរកឃើញ នៅព្រឹកថ្ងៃទី៥ ខែតុលានេះ។

ស្ថិតក្នុងសមានទុក្ខដ៏សែនសោកសោកសង្រែកយ៉ាងក្រៃលែង ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងប្រតិភូ សូមលំឱនកាយវាចាចិត្តលើកហត្ថប្រណម បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយ ថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ជូរី ឌីតា សូមបានទៅសោយសុខក្នុងសុគតិភព ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់មាតាបិតា ឬអាណាព្យាបាល មិនត្រូវមានការធ្វើប្រហែស ជាមួយកូនៗរបស់យើងឡើយ ព្រោះក្នុងរដូវទឹកឡើងនេះ បើទោះជាកូនៗរបស់យើងចេះហែលទឹកក៏ដោយ ក៏អាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានដែរ ដូច្នេះសូមមាតាបិតា ឬអាណាព្យាបាលទាំងអស់ ត្រូវហាមកូនៗរបស់យើង កុំឱ្យនៅក្បែរទឹក ឬចុះលេងទឹកឡើយ ដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់បានក្នុងមួយប្រព្រិចភ្នែក។ មហន្តរាយនេះ​ គឺកេីតឡេីងតែមួយពព្រិចភ្នែកប៉ុណ្ណោះ​ ដូច្នេះ​ សូមលោកឳពុក​ អ្នកម្ដាយ​ អណាព្យាបាល​ សូមមេត្តា​ បង្កេីនការយកចិត្តទុកដាក់​ អប់រំណែនាំ​ ហាមប្រាមកូនចៅ​ កុំអោយលេងទឹកជ្រៅ​ ឬមានលំហូខ្លាំង​ ព្រោះបង្កគ្រោះថ្នាក់លឿនណាស់​ ច្រេីនណាស់​។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា៖ ក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ​ ឯកឧត្តម បានដើរចូលបុណ្យ​ និងចាត់តំណាងចូលបុណ្យសព​ ដោយលង់ទឹក​ ចំនួន​ ១០​សព រួចមកហេីយ។ ហើយស្រុកស្អាង មានអ្នកស្លាប់ដោយសារលង់ទឹកចំនួន ៥នាក់ ច្រើនជាងគេបង្អស់ទូទាំង ១៣ក្រុង-ស្រុក ក្នុងខេត្តកណ្ដាល។

បន្ទាប់ពីចូលរួមបុណ្យសពយុវជនលង់ទឹករួចមក ឯកឧត្តមអភិបាលខេត្ត និងប្រតិភូបន្តគោរពវិញ្ញាណក្ខន្ធព្រះសព ព្រះគ្រូឥន្ទជោត្តោ ប៉ែន ជា ព្រះចៅអធិការវត្តពោធិរាម្មា ក្នុងសង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលបានទទួល អនិច្ចធម្ម នៅថ្ងៃសុក្រ២កើត ខែអស្សុជ ផ្ទាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ៕

អត្ថបទដែលជាប់ទាក់ទង