ឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង
ភ្នំពេញ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តព្រៃវែង នៅសាលប្រជុំពហុបំណង «B» សាលាខេត្តព្រៃវែង ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ប្រធានច្រកទ្វារព្រំដែនទាំង៦ និងលោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរដ្ឋបាលខេត្តព្រៃវែង។
កិច្ចប្រជុំនេះគឺដើម្បីពិនិត្យទៅលើ៖
១- បទអន្តរាគមន៍ ស្តីពីការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ:ក្នុងខេត្តព្រៃវែង
២- សេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងារ ស្តីពីការត្រៀមរៀបចំប្រណាំងទូក “ង“ក្នុងខេត្តព្រៃវែង ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ
៣- មតិចូលរួមរបស់ សមាជិក សមាជិកា នៃអង្គប្រជុំ
៤- បញ្ហាផ្សេងៗ