ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុង គណៈកម្មការទី១ព្រឹទ្ធសភា
ភ្នំពេញ៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន ៣រួមមាន៖
១-ពិនិត្យលើរបាយការណ៍សកម្មភាពរបស់គណៈកម្មការប្រចាំខែកញ្ញា និងទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៤។
២-ពិនិត្យលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា និងក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន។
៣-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី០៧ ខែតុលាឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុប្រធាន លេខាធិការ សមាជិក គណៈកម្មការទី១ព្រឹទ្ធសភា ព្រមទាំងមន្ត្រី ការិយាល័យជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា…៕