**NBC News៖ សហរដ្ឋអាមេរិក អាចនឹងដកកងទ័ពប្រមាណ១០ ០០០នាក់ ចេញពីតំបន់ភាគខាងកើតនៃទ្វីបអឺរ៉ុប**មូលនិធិជាតិជំនួយសង្គម ចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ និងការបើកសាច់ប្រាក់ សម្រាប់ខែមីនា ឆ្នាំ២០២៥**លោក ដូណាល់ ត្រាំ និយាយចំអកឡកឡឺយដាក់មេដឹកនាំអន្តរជាតិ ជុំវិញការចរចារឿងវិធានការពន្ធគយដ៏ចម្រូងចម្រាស ដែលលោកបានប្រកាសដាក់ចេញជាសកល**លោក ដូណាល់ ត្រាំ គ្រោងនឹងដាក់ពន្ធរហូត១០៤ភាគរយលើការនាំចូលរបស់ចិនទាំងអស់**អ៊ីរ៉ង់ចង់ឃើញកាយវិការសុច្ឆន្ទៈជាក់ស្តែងមួយពីសហរដ្ឋអាមេរិក មុនពេលកិច្ចចរចាទល់មុខគ្នារវាងមន្ត្រី នៃប្រទេសទាំងពីរ អំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់**មេដឹកនាំប៉ាឡេស្ទីន អំពាវនាវ ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល បន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត**លោក Prabowo Subianto៖ ឥណ្ឌូណេស៉ីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះពីសង្គ្រាមនៅតំបន់ហ្កាហ្សា**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

នាយឧត្តមសេនីយ៍ ខេង សុមេធ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤

ភំ្នពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក, ប្រធាន-អនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន រួមទាំងមន្រ្តីតាមតំបន់ព្រំដែនសរុប៨២រូប។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែនរយៈពេល០៩ខែ និងប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងបញ្ហាប្រឈមនិងសំណូមពររបស់ ឯកឧត្តមប្រធាននាយកដ្ឋានទាំង៤រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមកពី នាយកដ្ឋានកណ្តាលនគរបាលព្រំដែន, នាយកដ្ឋាននគរបាលការពារព្រំដែនគោក, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, នាយកដ្ឋានគរបាលនបច្ចេកទេសព្រំដែន ដែលបានខិតខំតស៊ូលះបង់ទាំងកម្លាំងកាយចិត្ត ដឹកនាំកម្លាំងនគរបាលព្រំដែនការពារសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ព្រំដែនបានល្អប្រសើរ ពិសសគ្មានបញ្ហាប្រឈមមុខគ្នាដោយអាវុធ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានដាក់ទិសដៅបន្តដល់ ថ្នាក់ដឹកនាំនាយកដ្ឋានដែលជាមេដឹកនាំ ជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដឹងពីសុខទុក្ខរបស់កងកម្លាំង ពង្រឹងរបៀបរបបធ្វើការងារ និងបែងចែកប្រគល់ភារកិច្ចទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធភាព ពិសេសអ្នកមានស្នាដៃត្រូវលើកសរសើរនិងជូនរង្វាន់ អ្នកប្រព្រឹត្តខុសត្រូវអនុវត្តវិន័យ ហើយបើធ្ងន់ធ្ងរត្រូវប្រើវិធានការច្បាប់។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ បានបន្តថា ត្រូវលើកកម្ពស់សមត្ថភាពកងកម្លាំង គុណភាព វិន័យ សីលធម៌របស់មន្ត្រីក្រោមឱវាទ និងត្រួតពិនិត្យបញ្ជីវត្តមានប្រចាំថ្ងៃ។ ត្រូវត្រួតពិនិត្យគ្រប់គ្រងថែរក្សាអាវុធ គ្រាប់រំសេវ មធ្យោបាយ ឧបករណ៍ សម្ភារ របស់អង្គភាពឲ្យបានល្អ និងកសាងថែរក្សាអង្គភាពឲ្យមានបរិស្ថានល្អ។ ជាពិសេសត្រូវបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ និងប្រទេសជិតខាង។ ត្រូវតាមដានក្ដាប់សភាពការណ៍ និងឧបាយកលសកម្មភាពមិនប្រក្រតីរបស់ពួកអមិត្ត និងបង្កើនការត្រួតពិនិត្យយាមល្បាតតាមព្រំដែន។ រក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសហការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទដូចជា ការដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលទៅវិញទៅមកខុសច្បាប់ បទល្មើសធនធានធម្មជាតិ សត្វព្រៃ ជួញដូរអាវុធជាតិផ្ទុះ ទំនិញគេចពន្ធ ឬទំនិញច្បាប់ហាមឃាត់។ល។

ត្រូវរួមគ្នាថែរក្សាការពារបង្គោលព្រំដែន និងបរិស្ថានជុំវិញឲ្យបានល្អ និងសហការល្អជាមួយប្រទេសជិតខាង ផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ឲ្យបានទាន់ពេល ត្រូវជួបគ្នាឲ្យបានញឹកញាប់ដើម្បីបង្កើនសាមគ្គីភាព និងត្រូវចូលរួមប្រជុំតាមការកំណត់ ជាពិសេសត្រៀមកម្លាំងអន្តរាគមន៍ ពេលមានគ្រោះធម្មជាតិ និងហេតុការណ៍ឬគ្រោះថ្នាក់ចៃដន្យនានា ៕

អត្ថបទដែលជាប់ទាក់ទង