ឯកឧត្តម ប៊ុន ហុន បើកកិច្ចប្រជុំលើសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមសុីវិល
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំលើសេចក្តីសម្រេចលេខ ១៨០សសរ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ស្តីពីការបង្កើតក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមសុីវិល។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងលោកប្រធាននាយកដ្ឋាន ដែលជាអនុប្រធាន និងសមាជិកនៃក្រុមការងារនេះ ព្រមទាំងមន្រ្តីពាក់ព័ន្ធផ្សេងទៀត សុបប្រមាណ ៤០រូប ៕