**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌។

ថ្លែងនាពិធីបើកវគ្គបណ្ដុះបណ្ដាលខាងលើដែលរៀបចំនៅនាយកដ្ឋានសណ្ដាប់ធ្នាប់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបង្ហាញអារម្មណ៍សប្បាយក្តីរីករាយ និងអរគុណដល់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើ ដែលជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។

ឯកឧត្តមអគ្គនាយករង បានបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លើការជួសជុលរួតបាកាណប្រាសាទអង្គរវត្តផងដែរ។

តាមការបញ្ជាក់ពី ឯកឧត្តម ឡុង កុសល ក្រៅពីមន្រ្តីរាជការនៃស្ថាប័នរដ្ឋ ក្នុងនោះវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវិស័យឯកជនចូលរួមផងដែរ ដូចជាអ្នកផលិតវត្ថុអនុវស្សាវរីយ៍ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ លោករំពឹងថា តាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។

លោក គីម ហ្យ៉ន់សង់ (KIM Hyunsung) តំណាងនៃទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ មានក្តីរីករាយជាពន់ពេក ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង។ ក្រៅពីវិស័យអភិរក្ស លោក គីម ពន្យល់ថា វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណា កែច្នៃវត្ថុ ឬសម្ភារនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងនាមទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លោក គីម ថានឹងបន្តកិច្ចសហប្រតិបត្តិផ្សេងៗទៀតដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សានៅតាមមូលបុរាណមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមានភូមិល្វា ភូមិរហាល ភូមិបង្កោង និងភូមិសំរោង ៕

អត្ថបទដែលជាប់ទាក់ទង