**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម

សម្តេចតេជោ ទម្លាយរឿងឆបោករបស់ លី សាម៉េត ហៅគ្រូមា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមកទម្លាយពីករណីឆបោកជាច្រើនករណីរបស់លោក លី សាម៉េត ហៅគ្រូមា ព្រមទាំងស្នើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ បង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត។

សម្តេចតេជោ ក៏បានអំពាវនាវឱ្យអ្នករងការចាញ់បោកលោក លី សាម៉េត ទាំងអស់ដាក់ពាក្យបណ្តឹង ដោយក្រុមមេធាវីរបស់សម្តេចមានឯកឧត្ដម គី តិច ជាប្រធាន រង់ចាំពាក្យបណ្តឹងទាំងនោះ។

ខាងក្រោមនេះ ជាសារទាំងស្រុងរបស់សម្តេចតេជោ៖

ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀត ផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខ ទៅខាងណាផង។
ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឱ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឱ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឱ្យ សុខ ឡេង វិញទាំងអស់ដោយ ពេល នោះយកលី សាម៉េតទៅសួរចម្លើយ និងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឱ្យសងលុយទៅ មួង ឃីម ចំនួន ២៣មុឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា (បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលក្រុងអរីយក្សត្រថា លី សាម៉េត បានយកប្រាក់ពីគាត់
ចំនួន ៣០មុឺនដុល្លារ ដើម្បីរត់ការបានតំណែងជាអភិបាលក្រុងអរីយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំ ជានាយករដ្ឋមន្ត្រី៣៨ឆ្នាំ និងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រ ខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំង និងដំឡើងស័ក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវឹល និងកងកម្លាំងប្រដាប់អាវុធ ខ្ញុំមិនដែលទទួលយកអន្តរាគមន៍ពីនរណានោះឡើយ មិនថា តាមការស្នើសុំ ឬតាមសំណូកណាមួយនោះឡើយ។ ផ្ទុយទៅវិញមន្ត្រីមួយចំនួន ទទួលបានការតែងតាំង ហើយ ទទួលបានការជួយពីខ្ញុំថែមទៀត ដើម្បីឱ្យពួកគាត់មានមធ្យោបាយធ្វើការ។
ករណី លី សាម៉េត អាចនៅមានមនុស្សច្រើនទៀត ដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។
ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀបពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ខ្ញុំសូមស្នើ៖
១៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ធ្វើការជាមួយតុលាការ ដើម្បីចេញដីការការពារទ្រព្យសម្បត្តិ លី សាម៉េត ដើម្បីទុកសងដល់អ្នកចាញ់បោក លី សាម៉េត។
២៖ អ្នកចាញ់បោក លី សាម៉េត ទាំងអស់ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣៖ ឯកឧត្តម គី តិច រៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹង និងធ្វើការសម្របសម្រួលលើរឿង ដែល អាចសម្របសម្រួលបាន។ ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤៖ ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល លី សាម៉េត កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង