**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អភិបាលខេត្តក្រចេះ ណែនាំអាជ្ញាធរបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរក្រុង/ស្រុក សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវរៀបចំរបាយការណ៍ឱ្យបានលំអិត និងទាន់សភាពការណ៍ ស្តីពីផ្ទៃដីស្រែដែលខូចខាត និងបរិមាណតំរូវការស្រូវពូជទៅតាមគ្រួសារនីមួយៗ ដើម្បីរដ្ឋបាលខេត្តសម្របសម្រួលចាត់ចែងការស្តារឡើងវិញ ជូនប្រជាពលរដ្ឋ ហើយកិច្ចការងារចំពោះមុខនេះគឺត្រូវត្រៀមស្ដារឡើងវិញ ហើយផ្ទៃដីដែលខូចខាតដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ ត្បិតតែឆ្នាំនេះទឹកបានហក់ឡើងខ្លាំង តែផលប៉ះពាល់ផ្ទៃដីស្តារឡើងវិញ ចំនួន ៥,៨៧២ហិចតា ស្មើនឹង ៦,១១៩គ្រួសារ។

ឯកឧត្តម វ៉ា ថន បានមានប្រសាសន៍ក្រើនរំលឹកដល់គណៈបញ្ជាការឯកភាពស្រុក/ក្រុង ត្រូវបន្តពង្រឹងការចុះបង្រ្កាបបទល្មើសផ្សេងៗ និងអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ឯកឧត្តម បានបន្ថែមទៀតថា អាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ទប់ស្កាត់ ការចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ និងការរំលោភបំពានដីចំណីផ្លូវសាធារណៈ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព ប៉ះពាល់សណ្តាប់ធ្នាប់ចរាចរណ៍ និងការអភិវឌ្ឍក្នុងខេត្ត។

ដោយឡែក បញ្ហាអនាម័យនៅទីតាំងសត្តឃាតដ្ឋាន នៅជិតសកលវិទ្យាល័យក្រចេះ ដែលលោកអភិបាលរងខេត្ត បានលើកឡើង ត្រូវបាន ឯកឧត្តម អភិបាលខេត្ត ណែនាំឱ្យដល់មន្ទីរកសិកម្មខេត្តចុះពិនិត្យ បន្តតាមដានដោះស្រាយ និងណែនាំដល់ម្ចាស់កែតម្រូវទីតាំងអោយបានស្អាត និងអនាម័យល្អ ។

ឯកឧត្តម វ៉ា ថន បានដាក់ចេញនូវផែនការសកម្មភាពមួយចំនួន ដើម្បីធានាដល់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ប្រកបដោយភាពរលូន សុវត្ថិភាព តម្លាភាព និងយុត្តិធម៌ ដូចជាផ្អាកទីតាំងលក់ និងថតចម្លងឯកសារ, ណែនាំដល់ប្រតិបត្តិករសេវាកម្មស្នាក់នៅ និងម្ហូបអារហារ កុំឱ្យតំឡើងថ្លៃបន្ទប់ និងម្ហូបអារហារ, និងជួយដោះស្រាយបញ្ហាផ្សេងៗដល់គ្រួសារក្រីក្រខ្វះលទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង