រដ្ឋមន្ត្រីក្រសួងរ៉ែ៖ រាជរដ្ឋាភិបាល គ្រោងសន្សំថាមពល ឱ្យបាន១៥០០មេហ្កាវ៉ាត់ស្មើប្រហែល៤ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា រាជរដ្ឋាភិបាល គ្រោងសន្សំថាមពល ឱ្យបាន១៥០០មេហ្កាវ៉ាត់ស្មើប្រហែល៤ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ដឹកនាំកិច្ចប្រជុំអន្តរក្រសួង នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការសន្សំថាមពលនេះ នឹងធ្វើឡើងតាមរយៈកម្មវិធីប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យឧស្សាហកម្ម អគារ ដឹកជញ្ជូន និងឧបករណ៍អគ្គិសនីដោយមិនប៉ះពាល់ដល់ទិន្នផល និងផាសុខភាពរបស់សង្គមឡើយ ៕