អភិបាលរងខេត្ដកំពង់ចាម ដឹកនាំកិច្ចប្រជុំស្ដីពីការណែនាំការចូលរួមប្រឡងប្រណាំងឃុំ-សង្កាត់ អនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពសម្រាប់ស្រុកស្ទឹងត្រង់
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ លោក ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការណែនាំការចូលរួមប្រឡងប្រណាំងឃុំ-សង្កាត់ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្ដល់សេវាល្អ សម្រាប់ស្រុកស្ទឹងត្រង់ កិច្ចប្រជុំ នេះធ្វេីឡេីងនៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕