លោកជំទាវ ពុំ ចន្ទីនី ជួបពិភាក្សាអំពីកិច្ចសហការជាមួយអ្នកឯកទេសខាងគម្រោងវេជ្ជសាស្ត្រ ដើម្បីស្វែងយល់អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នារសៀសថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាអំពីកិច្ចសហការជាមួយ លោក នៀល ខ្លីងងឺ អ្នកឯកទេសខាងគម្រោងវេជ្ជសាស្ត្រ តំណាងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទប្រចាំប្រទេសកម្ពុជា ដើម្បីស្វែងយល់អំពីសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ លោក នៀល ខ្លីងងឺ បានចាប់អារម្មណ៍អំពីការផ្តល់សេវាវិជ្ជាសង្គ្រោះគ្រោះបឋមរបស់កាកបាទក្រហមកម្ពុជា ជូនប្រជាជននៅតាមសហគមន៍ ហើយលោក នៀល ខ្លីងងឺក៏បានបើកភ្លើងខៀវដល់កាកបាទក្រហមកម្ពុជា រៀបចំឯកសារស្នើសុំឧបករណ៍បំរើការបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមសម្រាប់ស្នាក់ការកណ្តាល និង២៥រាជធានីខេត្ត ៕