**រដ្ឋមន្ត្រីការបរទេសតូហ្គោ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**១០ថ្ងៃ មន្រ្តី ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ជាង៦ពាន់លើក**អ៊ុយក្រែន អះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូន ១៣០គ្រឿង ក្នុងការវាយប្រហាពេញមួយយប់របស់រុស្ស៉ី**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេច ម៉ែន សំអន**ព្រះមហាក្សត្រ ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេច ទៀ បាញ់**មន្ទីរបញ្ចកោណ ស្នើឱ្យយោធាផ្តល់ការការពារសុវត្ថិភាព ជុំវិញការចូលទៅកាន់ព្រែកជីកប៉ាណាម៉ា**ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេ ញ**ព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិសៀមរាប-អង្គរ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ**អភិបាលខេត្តកំពង់ចាម អញ្ជើញទស្សនកិច្ច មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន**ក្រសួងទេសចរណ៍ ជូនដំណឹង ស្តីពីបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ “សមរាត្រីប្រាសាទអង្គរ Equinox Angkor”**មេទ័ពជើងគោកកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីពង្រឹងភាពជាដៃគូទ្វេភាគី កងទ័ពជើងគោក កម្ពុជា-ហ្វីលីពីន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១៦ ខែមីនា គឺ “ល្អណាស់”**មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបន្តប្រកាន់ខ្ជាប់នូវគោលជំហរម៉ឺងម៉ាត់ក្នុងការរឹតបន្តឹងវិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ដែលប្រព្រឹត្តខុសច្បាប់ និងខុសក្រមសីលធម៌វិជ្ជាជីវៈ**ក្រសួងយុត្តិធម៌ កំពុងសិក្សាលទ្ធភាព ក្នុងការដាក់បញ្ចូលបទល្មើសថ្មីៗទៀត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មអនឡាញ ចូលទៅក្នុងវិសោធនកម្មក្រមព្រហ្មទណ្ឌ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ អំពាវនាវឱ្យដាក់បណ្តឹងតាមលេខទូរសព្ទ ឬទៅក្រសួងផ្ទាល់ ជាជាងការបង្ហោះលើហ្វេសប៊ុក**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងក្តីពាក់ព័ន្ធនឹងការខ្ចីប្រាក់ មានរហូតដល់ជាង១ម៉ឺនករណី កាលពីឆ្នាំ២០២៤ កន្លងទៅនេះ**អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿងគ្រឿងញៀននៅតាមតុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស នៅឆ្នាំ២០២៤ បានធ្លាក់ចុះនូវចំណាត់ថ្នាក់ពីលេខ១ មកនៅលេខ៣**ក្រសួងប្រៃសណីយ៍ នឹងសហការជាមួយក្រុមហ៊ុនតិកតុ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ**រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសដាក់ទណ្ឌកម្មទិដ្ឋការប្រឆាំងនឹងមន្ត្រីថៃ ជុំវិញការនិរទេសជនជាតិដើមអ៊ុយហ្គ័រ

អភិបាលខេត្តពោធិ៍សាត់ ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករ ឱ្យផ្អាកធ្វើស្រូវរដូវប្រាំង និងត្រៀមលក្ខណៈស្តុកទឹកទុក ព្រោះអាចប្រឈមខ្វះខាតទឹក នាពេលខាងមុខ

ភ្នំពេញ៖ នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាកសិករ ឱ្យផ្អាកការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង លើកទី២ ឬលើកទី៣ នៅតាមតាំងនីមួយៗដែលប្រឈមខ្លាំង និងត្រូវត្រៀមលក្ខណៈស្តុកទឹកក្នុងស្រះ អណ្តូង ប្រឡាយ ដែលអាចស្តុកទឹកបាន សម្រាប់ទុកប្រើប្រាស់ប្រចាំថ្ងៃ និងសត្វពាហនៈជាដើមព្រោះថា តាមការព្យាការណ៍អាកាសធាតុ នៅអំឡុងខែវិច្ឆិកាតទៅ កម្តៅអាចឡើងខ្ពស់ចន្លោះពី៤៥ ទៅ៤៦អង្សារសេ ដែលប្រឈមខ្វះខាតទឹកជាចាំបាច់។

ឯកឧត្តមអភិបាលខេត្ត បានណែនាំបែបនេះ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព ការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា និងចែកជីសរីរាង្គ «ព្រៃស្នួល» សម្រាប់តេស្តសាកល្បង ជូនដល់ប្រជាកសិករ ក្នុងភូមិអូរព្រាល និងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន និងភូមិស្តុកកុម្ភ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែង នៅទីតាំងនីមួយៗ យើងឃើញថា ប្រជាកសិករបាននឹងកំពុងប្រមូលផលស្រូវ និងខ្លះក៏កំពុងបង្កបង្កើនផលស្រូវ ជាលើកទី២រួចរាល់ហើយដែរ។ ត្រង់ចំណុចនេះ លោកសូមអំពាវនាវ ដល់បងប្អូនប្រជាកសិករ សូមផ្អាកការងារបង្កបង្កើនផលស្រូវថ្មី ជាលើកទី២ ឬទី៣បន្ថែមទៀត ព្រោះថានៅដើមរដូវប្រាំងខាងមុខ អាចនឹងប្រឈមខ្វះខាតទឹកជាចាំបាច់។

ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា សម្រាប់បងប្អូនប្រជាកសិករ ដែលបង្ខំចិត្តបង្កបង្កើនផលស្រូវ ជាលើកទី២ ឬទី៣ ត្រូវទទួលខុសត្រូវលើការខ្វះខាតទឹកស្រោចស្រពដោយខ្លួនឯង។ ជាមួយគ្នានោះ បងប្អូនប្រជាកសិករ ក៏ត្រូវសន្សំសម្ចៃទឹកទុក ដោយស្តុកទុកក្នុងស្រះ អណ្តូង ប្រឡាយ តាមដែលអាចធ្វើទៅបាន ដើម្បីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងប្រើប្រាស់លើជីវិតមនុស្សសត្វ ព្រោះក្នុងអំឡុងដើមរដូវប្រាំងខាងមុខ ពោលគឺចាប់ពីខែវិច្ឆិកាតទៅ តាមការព្យាករណ៍អាកាសធាតុ កម្តៅអាចនឹងឡើងខ្ពស់ដល់៤៥ ទៅ៤៦អង្សារសេ។

យោងតាមផែនការសក្តានុពលទឹកសម្រាប់ស្រោចស្រព លើការងារបង្កបង្កើនផលស្រូវរដូវប្រាំង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សម្រាប់ការផ្គត់ផ្គង់ទឹកជូនប្រជាកសិករ ក្នុងឆ្នាំ២០២៤នេះ គឺបានត្រឹមតែ២ម៉ឺនហិកតាប៉ុណ្ណោះ ប៉ុន្តែផ្អែកតាមការចុះពិនិត្យជាក់ស្ដែង និងការវាយតម្លៃរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ការបង្កបង្កើនផលរបស់ប្រជាកសិករ គឺបានកើនលើសពីផែនការប្រើប្រាស់ទឹកឯណោះ។ កត្តានេះ លោកសូមណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវផ្សព្វផ្សាយដល់ប្រជាកសិករ ដែលកំពុងចាប់ផ្តើមបង្កបង្កើនផលស្រូវជាលើកទី២ ឬលើកទី៣ ត្រូវផ្អាក និងត្រៀមស្តុកទឹកសម្រាប់ប្រើប្រាស់ ទប់ទល់នឹងកង្វះខាតទឹក នាពេលខាងមុខ។

ក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានចែកជីសរីរាង្គ «ព្រៃស្នួល» ជូនដល់បងប្អូនប្រជាកសិករ សម្រាប់តេស្តសាកល្បងពីគុណភាព ដែលបានមកពីការឧបត្ថម្ភ របស់លោក សយ សុភាព អគ្គនាយកអង្គភាពព័ត៌មានដើមអំពិលផងដែរ។

គួរជម្រាបជូនថា គិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ល្បឿននៃការងារបង្កបង្កើនផលស្រូវចុងរដូវវស្សា ទូទាំងខេត្តពោធិ៍សាត់ សម្រេចការងារភ្ជួររាស់បាន ១៤៣,១៧៦ហិកតា, អនុវត្តដាំដុះបាន ១៤៣,១៧៩ហិកតា ស្មើនឹង ១១៤,៣២% នៃផែនការប្រចាំឆ្នាំសរុប ១២៥,២៤០ហិកតា ក្នុងនោះខូចខាត ៤៤៥ហិកតា។ បើប្រៀបធៀបឆ្នាំ២០២៣ ទូទាំងខេត្ត សម្រេចការងារភ្ជួររាស់បាន ១៤៥,៧៨២ហិកតា, អនុវត្តដាំដុះបាន ១៤៥,៧០២ហិកតា ស្មើនឹង ១២៦,៧០% នៃផែនការប្រចាំឆ្នាំសរុប ១១៥,០០០ហិកតា ៕

អត្ថបទដែលជាប់ទាក់ទង