**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីសង្គមកិច្ច៖ កម្លាំងសេវាសង្គម ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពកុមារ គ្រួសារ ក្រុមជនរងគ្រោះ និងងាយរងគ្រោះ

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គម អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានយូនីសេហ្វ និងនាយកបេសកកម្មនៃអង្គការ USAID ប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍​ ព្រមទាំងមន្ត្រីក្រោមឱវាទក្រសួងសរុបប្រមាណជិត​ ៣០០នាក់។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានគូសបញ្ជាក់ថា ជាការពិតណាស់កម្លាំងសេវាសង្គមបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពកុមារ គ្រួសារ ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ដោយកាត់បន្ថយបាននូវភាពក្រីក្រ កំណត់ គ្រប់គ្រងហានិភ័យ សម្របសម្រួលការទទួល និងផ្តល់សេវាគាំពារសង្គមកិច្ច ដើម្បីធានាថាបុគ្គលទាំងនោះទទួលបានសេវាសង្គម និងសុខុមាលភាពឆ្លើយតបនឹងតម្រូវការរបស់ពួកគាត់ត្រូវការគ្រប់កាលៈទេសៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងន័យនេះ ចំណេះដឹង ជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ គឺជាស្នូលនៃការកសាងកម្លាំងសេវាសង្គមកិច្ច និងក្លាយជាគន្លឹះក្នុងការលើកកម្ពស់យុត្តិធម៌ សង្គម ការកាត់បន្ថយការរើសអើង ការផ្លាស់ប្តូរឥរិយាបទសង្គមដែលមានគ្រោះថ្នាក់ ការការពារ និងឆ្លើយតបចំពោះអំពើហិង្សា ការរំលោភបំពាន ការមិនយកចិត្តទុកដាក់លើកុមារ និងការកេងប្រវ័ញ្ចគ្រប់ទម្រង់ឆ្ពោះទៅសម្រេចបាននូវសង្គមមួយដែលមានបរិយាប័ន្នសម្រាប់កុមារ ជនពិការ និងក្រុមដែលបាត់បង់ឱកាស ហើយថា ស្ថិតនៅក្នុងដំណាក់កាលនៃការវិវឌ្ឍបច្ចុប្បន្ននេះ ក្រសួងបាន និងកំពុងបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ និងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងនោះរួមមាន ផែនការយុទ្ធសាស្ត្រស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ២០២២-២០៣១ ផែនការយុទ្ធសាស្ត្រសម្រាប់ការបណ្តុះបណ្តាលកម្លាំងសេវាសង្គម ផ្តោតលើកិច្ចការពារកុមារ ២០២១-២០២៥ កម្មវិធីសិក្សា និងផែនការមេសម្រាប់បណ្តុះបណ្តាលកម្លាំងសេវាសង្គមដែលបាន និងកំពុងប្រកាសផ្សព្វផ្សាយនាពេលនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារបច្ចេកទេសចម្រុះ ជាពិសេសវិទ្យាស្ថានជាតិសង្គមកិច្ច អង្គភាពជំនាញរបស់ក្រសួង អង្គការយូនីសេហ្វ និងអង្គការដៃគូពាក់ព័ន្ធ ដែលបានរួមចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការបង្កើតកម្មវិធីសិក្សា និងផែនការមេសម្រាប់ បណ្តុះបណ្តាលកម្លាំងសេវាសង្គមនេះឡើង និងបានបញ្ជាក់ថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយអង្គការយូនីសេហ្វ ធ្វើការត្រួតពិនិត្យឡើងវិញលើការអនុវត្តការងារសង្គមកិច្ច ដោយផ្តោតលើសុខុមាលភាពកុមារ និងសុខុមាលភាពសាធារណៈតាំងពីឆ្នាំ២០១៤ ៕

អត្ថបទដែលជាប់ទាក់ទង